ចំប៉ីខ្មៅ អាចចេញពីពន្ធនាគារ នៅដើមឆ្នាំ២០២០
ជាតិ
សង្គមជាតិ
ចំប៉ីខ្មៅ អាចចេញពីពន្ធនាគារ នៅដើមឆ្នាំ២០២០
20, Jun 2019 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
តុលាការរាជធានីភ្នំពេញ សម្រេចដាក់ទោសយុវជន យិន ហេង ហៅ ចំប៉ីខ្មៅ រយៈពេល២ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ ហើយទោស១ឆ្នាំទៀត ត្រូវព្យួរ។ តុលាការ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។



ចំប៉ីខ្មៅ ត្រូវបានឃុំខ្លួន កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩ ដូច្នេះ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២០ នឹងគ្រប់រយៈពេល១ឆ្នាំនៃការជាប់ឃុំ។ 

ចំប៉ីខ្មៅ រងពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង ក្រោយនិយាយប៉ះពាល់ជាតិខ្មែរ តាមហ្វេសប៊ុក៕ 

អត្ថបទទាក់ទង


Tag:
 ចំប៉ៅខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com