ជាតិ
រថយន្ត
សង្គមជាតិ
ជប៉ុន ផ្តល់រថយន្តក្រុង៨០គ្រឿងទៀត ដល់កម្ពុជា ប្រភពរូប បានពីរដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្ដក្រុងសាធារណៈ៨០គ្រឿងបន្ថែមទៀត ដែលជាជំនួយឥតសំណង ដល់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩។
បើតាមទំព័រហ្វេសប៊ុករបស់់រដ្ឋបាលរាជធានីភ្នំពេញ ការប្រគល់ និងទទួលរថយន្តក្រុងនេះ បានធ្វើឡើងជាមួយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្ដក្រុងថ្មី នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Hidehisa Haronouchi។
បច្ចុប្បន្ន អ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានជាង២ម៉ឺនទៅ៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ហើយរថយន្តក្រុងសាធារណៈ មានចំនួនសរុប២៣៥គ្រឿង ដែលចរាចរណ៍លើផ្លូវសំខាន់ៗ ចំនួន១៣ខ្សែ៕
ប្រភពរូប បានពីរដ្ឋបាលរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com