ជាតិ
សង្គមជាតិ
ឧទ្ធរណ៍ បើកសវនាការលើសំណើអតីតអ្នកកាសែតអាស៊ីសេរី ដែលសុំឲ្យរួចពីការឃ្លាំមើលតុលាការ
21, Jun 2019 , 9:45 am        
រូបភាព
លោក អ៊ួន ឈិន (ឆ្វេងដៃ) និង យាង សុជាមេត្តា ស្ថិតនៅសាលាឧទ្ធរណ៍
លោក អ៊ួន ឈិន (ឆ្វេងដៃ) និង យាង សុជាមេត្តា ស្ថិតនៅសាលាឧទ្ធរណ៍
សាលាឧទ្ធរណ៍ បានបើកសវនាការនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ លើសំណើរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី។ អ្នកទាំងពីរ សុំឲ្យសាលាឧទ្ធរណ៍ បញ្ចប់សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ពួកគេ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។



អតីតអ្នកកាសែតទាំងពីររូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆកា ឆ្នាំ២០១៧ ហើយរហូតដល់ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏សម្រេចដោះលែងពួកគាត់ តែមិនទាន់ទម្លាក់បទចោទ។ ពួកគេ នៅតែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ កន្លងមក ពួកគាត់ ធ្លាប់បង្ហាញផលលំបាកនៃការស្វែងរកការងារ​​ ដោយសារតែពួកគាត់ នៅជាប់បទចោទ និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ 

អ្នកទាំងពីរ បានរងបទចោទចំនួនពីរ គឺបទ​ប្រគល់​ឲ្យ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ ក្រោយ​តុលាការ រកឃើញថា​បាន​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផលិត​ព័ត៌មាន ហើយ​បញ្ជូនទៅ​ឲ្យ​ស្ថាប័ន​របស់ខ្លួន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន​នៃ​សហរដ្ឋអាមេរិក​ និងបទផលិត​វីដេអូ​អាសអាភាស៕

Tag:
 អ៊ួន ឈិន
  យាង សុជាមេត្តា
© រក្សាសិទ្ធិដោយ thmeythmey.com