កីឡាជាតិ
ជាតិ
ក្រុមដោនថោនដែលជាប់លេខ២ពូល B ត្រូវប៉ះម្ចាស់ផ្ទះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមដោនថោន(អាវខៀវក្រហម)ប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា, រូបភាពពី Down Town Sport
× ក្រុមបាល់ទាត់ក្នុងសាលដោនថោនស្ព័ត(Down Town Sport)របស់កម្ពុជាត្រូវប្រជែងជាមួយក្រុម PTT Bluewave របស់ម្ចាស់ផ្ទះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Futsal Cup នាថ្ងៃទី២២ មិថុនា នេះ នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។ ចំណែកក្រុមមីយ៉ាន់ម៉ា Myanmar Imperial University ជួបក្រុមវៀតណាម Sanatech Khenh Hoa។
ក្រុមដោនថោនស្ព័តទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ប្រចាំពូល B ក្រោយប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា Myanmar Imperial University ក្នុងលទ្ធផល ៩-៣ កាលពីល្ងាចថ្ងៃទី២០ មិថុនា។ លទ្ធផលនេះ នាំឲ្យក្រុមដោនថោនត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះថៃ PTT Bluewave ដែលជាក្រុមចំលេខ១ពូល A នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈលេខ១ពូល B មីយ៉ាន់ម៉ា ត្រូវតតាំងជាមួយក្រុមលេខ២ពូល A វៀតណាម Sanatech Khenh Hoa។
សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១ពូល A កាលពីថ្ងៃព្រហស្បតិ៍ ក្រុមម្ចាស់ផ្ទះ PTT Bluewave បានលត់ក្រុមមកពីវៀតណាម Sanatech Khenh Hoa ជាមួយលទ្ធផល ៨-២។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ នៅទីលាន Terminal 21 Hall ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ៕
Tag:
បាល់ទាត់
Down Town Sport
AFF Futsal Cup
© រក្សាសិទ្ធិដោយ thmeythmey.com