ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល នឹង​ចុះ​បញ្ជិកា​ឱសថ​,​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​តាម​អន​ឡាញ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ឱសថ​
22, Jun 2019 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នឹង​ចុះ​ទិដ្ឋាការ បញ្ជិកា​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង តាម​ប្រព័ន្ធ Online ចាប់ពី​ខែសីហា​ឆ្នាំ​២០១៩​នេះ​តទៅ ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ និង​ឧបករណ៍​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​ឲ្យ​កាន់តែ​ប្រសើរ​។



​បើតាម​សេចក្តី​ជំ​ណឹ​ង​របស់​ក្រសួង​ចុះ​ថ្ងៃទី​២០ មិថុនា ការចុះ​បញ្ជិកា​ឱសថ បរិក្ខា​ពេទ្យ គ្រឿងសម្អាង​តាម​Online ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិតផល​នីមួយៗ ចំណេញ​ពេលវេលា ផ្តល់ព័ត៌មាន​ឆាប់រហ័ស​ដល់​អតិថិជន​។ 
 
​ក្រសួងសុខាភិបាល ក៏​បញ្ជាក់ដែរថា ក្រសួង​នឹង​អនុវត្ត​ប្រើ​ប្រព័ន្ធ QR Code នៅលើ​ប្រអប់​ផលិតផល​ឱសថ​ឧបករណ៍ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​គ្រប់​ប្រភេទ ហើយ​ប្រព័ន្ធ​នេះ​នឹង​ជួយ​ឲ្យ​មន្ត្រី​ដឹង​ព័ត៌មាន​ជាក់លាក់ អំពី​លេខ​ទិដ្ឋាការ បញ្ជិកា ឬ​ប្រ​ទេ​ន៍ ប្រភព​ផលិតផល កាលបរិច្ឆេទ​ផលិត និង​ផុតកំណត់​ការប្រើប្រាស់ ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំចូល និង​ចែកចាយ​។ ចំណុច​សំខាន់​នោះ  ប្រព័ន្ធ QR Code នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ និង​អ្នកប្រើប្រាស់ អាច​តាមដាន​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ក្លែងក្លាយ ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​នៅលើ​ទីផ្សារ​កម្ពុជា​៕
 



Tag:
 ក្រសួងសុខាភិបាល​
 ​ផលិតផល​
 Online
© រក្សាសិទ្ធិដោយ thmeythmey.com