ជាតិ
សង្គមជាតិ
មកដល់ពេលនេះ រកឃើញអ្នកស្លាប់៣នាក់ និងរបួសជាង១០នាក់ ក្រោយរលំអគារ៧ជាន់នៅព្រះសីហនុ រូបពីនគរបាលជាតិ
× មកដល់ពេលនេះ សមត្ថកិច្ច រកឃើញអ្នកបាត់ជីវិត៣នាក់ និងអ្នករងរបួសជាង១០នាក់ ដោយសារការបាក់រលំអគារ៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា សមត្ថកិច្ច កំពុងកាយបំបែកអគារដែលរលំនោះ ដើម្បីស្វែងរកជនរងគ្រោះបន្ថែម។ នៅកន្លែងលាងរថយន្តអារុណរះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនផងដែរ។
បើតាមនគរបាលជាតិ សរសេរថា «សេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួន ភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអគារដែលរលំបាក់នោះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ឡើយ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍»៕
© រក្សាសិទ្ធិដោយ thmeythmey.com