ជាតិ
​ចាប់​ស្ត្រីជន​ជាតិចិន​ម្នាក់ ជា​អ្នកទទួលខុសត្រូវ​លើ​អគារ​រលំ​នៅ​ព្រះសីហនុ
22, Jun 2019 , 11:26 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​សមត្ថកិច្ច​អះអាងថា ជា​អ្នកទទួលខុសត្រូវ​ចំពោះ​សំណង់​អគារ​៧ជាន់ ដែល​បាក់រ​លំនៅ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២២​មិថុនា​នេះ ត្រូវបាន​ឃាត់ខ្លួន​និង​នាំទៅ​សាកសួរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។



​នគរបាលជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ កំពុង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុង​ស្ថិតក្នុង​អគារ​រលំ​នោះ​។ ចំណែក ក្រសួង​ការងារ បញ្ជាក់ថា មាន​ជនរងគ្រោះ​ដល់​ទៅ​ជាង​៣០​នាក់ ដោយ​ក្នុងនោះ មាន​៣​នាក់​បាន​ស្លាប់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com