ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ឥណ្ឌារៀបចំទិវាយោគៈអន្តរជាតិលើកទី៥នៅភ្នំពេញ ព្រះសីហនុ សៀមរាប និងបាត់ដំបង
22, Jun 2019 ,
12:10 pm
រូបភាព
×
ដោយ:
រួបរួម
ទិវាយោគៈអន្តរជាតិលើកទី៥ (5th International Day of Yoga) ត្រូវបានរៀបចំទូទាំងពិភពលោក ចាប់ពីថ្ងៃទី២១ ខែមិថុនា។ នៅកម្ពុជា ស្ថានទូតឥណ្ឌា ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា និងនៅថ្ងៃសៀមរាប និងបាត់ដំបង នាថ្ងៃទី២៣ ខែមិថុនា។
មនុស្សប្រមាណ២០០០នាក់ បានចូលរួមទិវាយោគៈអន្តរជាតិលើកទី៥ ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា នេះ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា។
លោក ប៉ាក់ សុខុម លោកស្រី Manika Jain និងលោកស្រី គឹម សេដ្ឋានី។ រូបថត ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
លោកស្រី Manika Jain បានលើកឡើងពីសារសំខាន់នៃលំហាត់ប្រាណយោគៈដែលមានអាយុកាលប្រមាណ៥០០០ឆ្នាំ ក្នុងការរួមចំណែកលើកកម្ពស់សុខភាពផ្លូវចិត្ត និងរាងកាយ ហើយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi តែងតែអនុវត្តជាប្រចាំ។
ក្រៅពីពិធីដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ទិវាយោគៈអន្តរជាតិលើកទី៥ ក៏ត្រូវបានរៀបចំឡើងតំណាលគ្នានៅឆ្នេរសុខា ខេត្តព្រះសីហនុផងដែរ។ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ទិវានេះនឹងត្រូវបន្តរៀបចំនៅមុងប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងសាលាខេត្តបាត់ដំបង។
អ្នកចូលរួមក្នុងលំហាត់ប្រាណយោគៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា។ រូបថត Moeys Cambodia
លោក ប៉ាក់ សុខុម បានទាញភ្ជាប់ពីសារសំខាន់ក្នុងការរៀបចំទិវាយោគៈ ក្នុងការពង្រីង និងផ្សព្វផ្សាយទេសចរណ៍ រីឯលោកស្រី គឹម សេដ្ឋានី វាយតម្លៃថា ការបំផុសចលនាយោគៈជាផ្នែកមួយនៃការលើកកម្ពស់សុខភាពផ្លូវចិត្តនាពេលបច្ចុប្បន្ន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យោគៈ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម