ជាតិ
សង្គមជាតិ
រលំអគារ៧ជាន់នៅព្រះសីហនុ សមត្ថកិច្ច ចាប់បរទេស៣នាក់ និងខ្មែរម្នាក់ ដែលពាក់ព័ន្ធ
22, Jun 2019 , 12:58 pm        
រូបភាព
រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា មានមនុស្ស៤នាក់ហើយ ដែលត្រូវបានចាប់ខ្លួនយកទៅសួរនាំ ដោយពួកគេ ជាប់ពាក់ព័ន្ធនឹងទំនួលខុសត្រូវលើអគារមួយមានកម្ពស់៧ជាន់ ដែលបាក់រលំនៅព្រឹកថ្ងៃទី២២មិថុនានេះ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការដ្ឋានសំណង់ដែលបាក់រលំនោះ មានម្ចាស់ឈ្មោះ Chen Kun អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ បានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ឈ្មោះ Xi Gang Tang Gong Gou Ji Haisao ដែលមានថៅកែម៉ៅការសាងសង់ឈ្មោះ Deng Xing Gui អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ។

សេចក្តីប្រកាសព័ត៌មាន ពុំបានបញ្ជាក់ថា បរទេសទាំង៣នាក់នោះ ជាជនជាតិអ្វីនោះទេ ប៉ុន្តែ ប្រហែលជាជនជាតិចិន​ ព្រោះក្រុមហ៊ុននោះ មានម្ចាស់ជាជនជាតិចិន៕ 

អត្ថបទទាក់ទង

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com