ជាតិ
ខ្យល់កន្ត្រាក់ នៅថ្ងៃទី២១ម្សិលមិញ បានវាយប្រហារផ្ទះពលរដ្ឋ ២៧៩ខ្នង នៅខេត្តព្រៃវែង
× ភ្នំពេញ៖ រសៀលថ្ងៃទី២១ខែមិថុនា ម្សិលមិញ ខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៧៩ខ្នង ក្នុងនោះបានធ្វើឲ្យរលំផ្ទះ ៤៥ខ្នង នៅខេត្តព្រៃវែង។ នេះបើតាមព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម។
ការវាយប្រហារដោយខ្យល់កន្ត្រាក់នេះ បានកើតឡើងក្នុងស្រុកចំនួន៥នៃខេត្តព្រៃវែង។ ក្នុងនោះស្រុកពារាំង ប៉ះពាល់ផ្ទះចំនួន ៥៥ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន ១៥ខ្នង, ស្រុកបាភ្នំចំនួន ០៥ខ្នង រលំចំនួន ០១ខ្នង, ស្រុកមេសាងរលំចំនួន ០៤ខ្នង, ស្រុកស្វាយអន្ទរចំនួន ៥៥ខ្នង ក្នុងនោះរលំចំនួន ០៧ខ្នង និងស្រុកពោធិរៀងចំនួន ១៦០ខ្នង និងរលំចំនួន ២៥ខ្នង៕
© រក្សាសិទ្ធិដោយ thmeythmey.com