ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ល្អ និង​មាន​សុខភាព​ទាំង ៥ ដែល​ជួយ​ឲ្យ​ក្មេង​ចូលចិត្ត​អាហារ​
23, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កូន​មិន​ញ៉ាំ​អាហារ គឺជា​ក្តីកង្វល់​សម្រាប់​ឪពុកម្តាយ​។ ខាងក្រោម​នេះ គឺជា​អ្វីដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ជួយ​ឲ្យ​កូន​របស់​អ្នក​ចូលចិត្ត​អាហារ​។​

 
១. ចូរ​អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​ជ្រើសរើស​អាហារ​។ វិធាន​ដ៏​ល្អ​មួយ គឺ​ផ្តល់​ជម្រើស​អាហារ​ជាច្រើន​ឲ្យ​គេ​ញ៉ាំ ពីព្រោះ​គេ​អាច​ភ្លក់​ច្រើន​មុខ ហើយ​បើ​គេ​មិន​ចូល​មុខ​មួយណា​នោះ គេ​អាច​នឹង​ញ៉ាំ​មួយ​មុខ​ផ្សេងទៀត​ជំនួស​វិញ​។ ត្រូវ​ចាំ​ថា ដាក់​ឲ្យ​គេ​តិចៗ និង​លើកទឹកចិត្ត​ឲ្យ​គេ​ញ៉ាំ​បន្ថែមទៀត​ពេល​អស់​។​
 
២.​អត់ធ្មត់​។ ចូរ​ផ្តល់​អាហារ​ថ្មី​ជាច្រើន​ដង​។ អ្នក​ប្រហែលជា​ត្រូវ​ផ្តល់​អាហារ​ថ្មី​ពី ១០ ទៅ ១៥ ដង​មុនពេល​កូន​របស់​អ្នកនឹង​សាកល្បង​វា​។​
 
៣. សូម​ឲ្យ​កូន​អ្នក​ជួយ​។ ទុក​ឲ្យ​គាត់​ជ្រើសរើស​អាហារ​នៅក្នុង​ហាង​លក់​គ្រឿងទេស ឬ​ផ្សារ​ទំនើប​។ រក​វិធី​ដែល​ពួកគេ​អាចជួយ​រៀបចំ​អាហារ ឬ​កំណត់​តារាង​មុខម្ហូប​។ ប្រសិនបើ​ពួកគេ​ចូលរួម​នៅក្នុង​ផ្នែក​ផ្សេងគ្នា​នៃ​ការ​ញ៉ាំ​អាហារ ពួកគេ​ទំនងជា​នឹង​ញ៉ាំ​វា​។​
 
៤. ធ្វើ​ឲ្យ​រឿង​សប្បាយ​។ ធ្វើ​អាហារ​ជា​រូបរាង​ផ្សេងៗ ដូចជា​បេះដូង ឬ​ព្រះអាទិត្យ​ជាដើម​នៅលើ​ចាន​របស់​កូន​អ្នក​។​
 
៥. ផ្តល់ជូន​នូវ​ជម្រើស​។ ជំនួស​ឲ្យ​ការ​គ្រាន់តែ​យក​បន្លែ​ទៅ​ឲ្យ​កូនតូច​របស់​អ្នក ចូរ​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រើសរើស​រវាង​ពីរ​។ ឧទាហរណ៍ តើ​កូន​ចង់បាន​ផ្កា​ខាត់ណា​ខៀវ ឬ​ស្ពៃក្តោប​នៅពេល​អាហារ​ពេល​ល្ងាច​នេះ​?
 
​យ៉ាងណាមិញ ដើម្បី​ជួយ​លើកកម្ពស់​ការ​ញ៉ាំ​របស់​កូន​អ្នក​បន្ថែមទៀត យើងខ្ញុំ​សូម​ណែនាំ​បងប្អូន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ព្រមទាំង​ត្រូវបាន​ទទួលស្គាល់ និង​ប្រើប្រាស់​ដោយ​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកជំងឺ​ទូទៅ​ជាច្រើន​នាក់ នោះ​គឺ អា​ប៉េ​ទីន Appetine ©​។​
 
​អា​ប៉េ​ទីន © គឺជា​ឱសថ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការជួយ​ជម្រុញ​ឲ្យ​កុមារ​ឃ្លាន​អាហារ និង​បំប៉ន​ថាមពល​កុមារ​។ អា​ប៉េ​ទីន © ក៏​អាច​បំបាត់រោគ​សញ្ញា​អា​ល្លែ​ហ្ស៊ី​ផ្សេងៗ​ដូចជា រលាក​ច្រមុះ​បណ្ដាល​ពី​អា​ល្លែ​ហ្ស៊ី រលាក​សន្ធាន​ភ្នែក​ឡើង​ក្រហម​បណ្ដាល​ពី​អា​ល្លែ​ហ្ស៊ី រមាស់​ស្បែក អា​ល្លែ​ហ្ស៊ី​ស្បែក​ផ្សេងៗ (​ដូចជា​កន្ទាលត្រអាក ស្បែក​មាន​សត្វ​ទិច​ឬ​ខាំ​)​។​
 
​សូម​ពិគ្រោះ​ជាមួយ​ឱសថការី ឬ​វេជ្ជបណ្ឌិត​របស់​អ្នក​ក្នុងការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com