ជាតិ
សង្គមជាតិ
រលំអាគារ៖ អ្នកស្លាប់កើនដល់៧នាក់ អ្នករបួស រកឃើញ២១នាក់
22, Jun 2019 , 4:44 pm        
រូបភាព
រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីប្រកាសព័តមានជាលើកទី២ ដោយបញ្ជាក់ថា រហូតមកដល់ ឲម៉ោងជិត៥រសៀលនេះ មានអ្នកស្លាប់៧នាក់ (ស្រីម្នាក់) និងអ្នករបួស២១នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារមួយមានកម្ពស់៧ជាន់ ដែលមានម្ចាស់ជាជនជាតិចិន នៅក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២មិថុនានេះ។



ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់មនុស្ស៤នាក់ ដែល៣នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិខ្មែរ ទៅសួរនាំ ក្រោយរកឃើញថាពួកគេជាប់ពាក់ព័ន្ធនឹងអគារដែលរលំនេះ៕ 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com