ជាតិ
សង្គមជាតិ
អភិបាលខេត្ត៖ អគារដែលរលំហ្នឹង យើងខ្វល់ខ្វាយយូរហើយ និងធ្លាប់ហាមឃាត់ពីរដង
22, Jun 2019 , 6:53 pm        
រូបភាព
លោក​ យន្ត មីន ថ្លែងទៅកាន់អ្នកកាសែត
លោក​ យន្ត មីន ថ្លែងទៅកាន់អ្នកកាសែត
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំកម្លាំងចុះទៅជួយធ្វើអន្តរាគមន៍ ប្រាប់អ្នកកាសែតថា រដ្ឋបាលរបស់លោក ក៏បានបារម្ភនិងខ្វល់ខ្វាយដែរ តាំងពីមុនអគារ៧ជាន់នេះ រលំ។ លោក បន្តថា ថ្នាក់ដឹកនាំខេត្ត ធ្លាប់ពិគ្រោះយោបល់គ្នាពីរឿងសាងសង់អគារនេះ។



លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការសាងសង់អគារនេះ ហាក់មិនត្រឹមត្រូវតាមបច្ចេកទេសនោះទេ។ លោក បញ្ជាក់បែបនេះថា «យើង ខ្វល់ខ្វាយយូរមកហើយ មិនមែនអត់ទេ...ជាក់ស្តែង ក្រុមការងារយើង ធ្លាប់មកឃាត់ពីរដងដែរហើយ»។

សារព័ត៌មានហ្វ្រេសញូ បានស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងដែនដី ទៅចុះផ្សាយថា អគារនេះ ពុំមានច្បាប់អនុញ្ញាតឲ្យសាងសង់នោះទេ។

មកដល់ល្ងាចថ្ងៃទី២២មិថុនានេះ មានអ្នកស្លាប់៧នាក់​ និង រកឃើញអ្នករបួសជាង២០នាក់ ក្នុងឧបទ្ទវហេតុដ៏អាក្រក់នេះ។ ចំណែកអ្នកពាក់ព័ន្ធ៤នាក់ ដោយក្នុងនោះ មានជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ជំវិញរឿងសង់អគារខាងលើ៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com