រលំអគារនៅខេត្តព្រះសីហនុ៖ រកឃើញសាកសពទី​១៩ គិតត្រឹមម៉ោង​៩យប់នេះ
ជាតិ
រលំអគារនៅខេត្តព្រះសីហនុ៖ រកឃើញសាកសពទី​១៩ គិតត្រឹមម៉ោង​៩យប់នេះ
23, Jun 2019 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​ជនរងគ្រោះ​ដែល​អគារ​សំណង់​រលំ​សង្កត់​លើបាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៩ យប់​ថ្ងៃទី​២៣ ខែមិថុនា​ឆ្នាំ ២០១៩​នេះ ចំនួន​អ្នកស្លាប់​កើន​ដល់​១៩​នាក់ និង​អ្នករបួស​២៤​នាក់ ក្រោយ​ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​បុរស​ម្នាក់ទៀត​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​។​



សាកសពទី​១៩ ត្រូវបាន​រកឃើញនៅ​មុន​វេលាម៉ោង​៩យប់នេះ។ តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន​៤៣ រូប​ក្នុងនោះ​ស្លាប់​ចំនួន​១៩​នាក់ ស្រី ៤ នាក់​ហើយ​អ្នករងរបួស​ចំនួន​២៤​រូប​ស្រី ២ នាក់​។ ក្រុម​​សង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរ​កមនស្ស​ដែល​សង្ស័យថា​អាចមាន​នៅក្នុង​គំនរ​អគារ​ដួលរលំ​នេះ​បន្តទៀត​៕




Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com