ជាតិ
ការកាយគំនរអគាររលំ សម្រេចបាន៧៥ភាគរយហើយ
24, Jun 2019 , 8:05 am        
រូបភាព
កងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកសង្គ្រោះ ដែលមានសរុបប្រមាណ១ពាន់នាក់ បានកាយគំនរបែកបាក់នៃអគារជាន់ដែលរលំនៅខេត្តព្រះសីហនុ បាន៧៥ភាគរយហើយ គិតមកដល់ព្រឹកថ្ងៃទី២៤មិថុនានេះ។ នេះបើតាមសេចក្តីប្រកាសព័តមានរបស់រដ្ឋបាលខេត្តព្រះសីហនុ។ 

ជាមួយគ្នានេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់២៤នាក់ (ស្រី៤នាក់) និង អ្នករបួស ២៤នាក់ដូចគ្នា (ស្រី២នាក់) គិតត្រឹមម៉ោង៦កន្លះព្រឹកថ្ងៃទី២៤មិថុនានេះ។ 

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 


Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com