ជាតិ
គិត​ត្រឹម​ម៉ោង​៩​ព្រឹក​នេះ ក្រុម​សង្គ្រោះ​រកឃើញ​សាកសព​ទី​២៥
24, Jun 2019 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រតិបត្តិ​ការសង្គ្រោះ​រុករក​ជនរងគ្រោះ​ក្នុង​គំនរ​អគារ​៧​ជាន់​ដែល​បាក់​រលំ ឈានដល់​ការរកឃើញ​សាកសព​ទី​២៥ ដោយ​គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា នេះ​។ តួលេខ​អ្នកស្លាប់​បាន​កើនឡើង​២៥​នាក់ (​ស្រី​៤​នាក់​) និង​អ្នករងរបួស​២៤​នាក់ (​ស្រី​២​នាក់​)​។​

 
​សូមបញ្ជាក់ថា អគារ​៧​ជាន់​ដែល​ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ អគារ​ដែល​កំពុងស្ថិត​ក្រោម​ការសាងសង់​នេះ មាន​ម្ចាស់​ជនជាតិ​ចិន​ឈ្មោះ Chen Kun  ដែល​បាន​ជួល​ដី​ពី​ឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ​។ អគារ​នេះ ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមាន​ថៅកែ ឈ្មោះ Deng Xing Gui និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ Gao Yu ។ ក្រោយ​ឧបទ្ទវហេតុ អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​៕
 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com