ជាតិ
តំណាង​អាជីវករ ព្រួយបារម្ភ​ពី​ការ​រើ​ផ្សារ​បន្លែ​នៅ​ផ្សា​រ‍​«​ដើម​គ‍​»
24, Jun 2019 , 7:59 pm        
រូបភាព
តូបលក់បន្លែនៅផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)
តូបលក់បន្លែនៅផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)
ដោយ: VOA
​ក្រុម​តំណាង​អាជីវករ​ជាច្រើន​មិន​ចង់​រើ​ទៅ​ផ្សា​របឹង​តា​ម៉ោ​ក នៅ​ប៉ែក​ខាង​សង្កាត់​ព្រែក ភ្នៅ​នោះទេ ដោយសារ​ថា ពួកគេ​ព្រួយបារម្ភ​ខ្លាច​បាត់​ចំណូល និង​ប៉ះពាល់​ជីវភាព ពួកគេ ហើយនឹង​បញ្ហា​ផ្សេងៗ​ទៀត​។ នេះ​បើតាម​សេចក្តីព្រាង​លិខិត​រួមគ្នា​មួយ​ដែលមាន​ស្នាម​ផ្តិត​មេដាយ​របស់​ក្រុម​តំណាង​អា​ជីករ​ផ្សារ​ជាច្រើន​នាក់​។​

 
​ការដាក់​លិខិត​នេះ​គឺ​ដោយសារ​មាន​សេចក្តីរាយការណ៍​ថា​អាជ្ញាធរ​ចង់​រើ​ផ្សារ​បន្លែ ហើយ​មានការ​សម្រេច​ដោយ​«​ស​.​ជ​.​ណ‍​»​របស់​គណៈរដ្ឋមន្ត្រី​មួយ​ផងដែរ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ​បើតាម​ការបញ្ជាក់​របស់​ក្រុមអាជីវករ​លក់​បន្លែ និង​ត្រី ដែលជា​តំណាង​អាជីវករ​តវ៉ា បាន​ឲ្យ​ដឹងថា ប្រធាន​ផ្សារ​បាន​កោះប្រជុំ​ថ្ងៃនេះ ហើយ​ប្រាប់ថា ការ​រើ​នោះ​គឺ​មានតែ​អ្នកលក់​បន្លែ​បោះ​ដុំ​តែប៉ុណ្ណោះ មិនមែន​អ្នក​លក់រាយ​ទេ​។ គេ​មិន ទាន់​ដឹង​ច្បាស់​ថា​តើ​ការលក់ដុំ​នោះ​នឹង​រើ​នៅពេលណា ហើយ​ការរៀបចំ​កន្លែង​ថ្មី​នោះ មានការ​រៀបចំ​ហើយ​ឬ​នៅ ហើយ​កន្លែងចាស់​ដែល​អាជីវករ​បង់ថ្លៃ​តង់ នោះ​នឹង​បាន ប្រាក់​មកវិញ​ឬ​យ៉ាងណាទេ​។ ដោយឡែក​អ្នកលក់​បន្លែ​រាយ អាច​នឹង​បន្ត​លក់​កន្លែង ដដែល​បាន​ឬទេ ប្រសិនបើ​អ្នកលក់​ដុំ​ត្រូវ​រើ​។​
 
​ផ្សារ​ដើម​គរ​ត្រូវគេ​ស្គាល់​ថា​ជា​កន្លែង​លក់​បន្លែ​ធំជាងគេ​បង្អស់​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​អ្នកខ្លះ​ហៅថា​កន្លែង​លក់​បន្លែ​២៤​ម៉ោង​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com