កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ម្ចាស់ផ្ទះ​បារាំង​ឡើងទៅ​វគ្គ​១/៤ ជាមួយ​អាល្លឺម៉ង់ អង់គ្លេស និង​ន័​រ​វែ​ស​
24, Jun 2019 , 11:13 am        
រូបភាព
​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ​ប្រេ​ស៊ី​ល ២-១ បាន​នាំ​ឲ្យ​ម្ចាស់ផ្ទះ​បារាំង​ឈានទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ រួមជាមួយ​អាល្លឺម៉ង់ អង់គ្លេស និង​ន័​រ​វែ​ស​ដែល​ឈ្នះ​ការប្រកួត​រៀងខ្លួន​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​


 
អត្ថបទទាក់ទង
 
​នា​ការប្រកួត​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ នា​យប់​ថ្ងៃទី​២៣ ខែមិថុនា ក្រុមកីឡា​ការិនី​រហស្ស​នាម​មាន់គក​បារាំង​បាន​យកឈ្នះ​សាំ​បា​ប្រេ​ស៊ី​ល​ដោយ​លទ្ធផល ២-១ មុនពេល​អង់គ្លេស​ទម្លាក់​កា​មេ​រូ​ន​ដោយ​លទ្ធផល ៣-០​។ មុន​ជំនួប​រវាង​ពីរ​គូ​នេះ ក្រុម​ត​ន្ទ្រី​ដែក​អាល្លឺម៉ង់​បានទទួល​ជ័យជម្នះ​លើ​ក្រុម​ពី​ទ្វីបអាហ្វ្រិក​នី​ហ្សេ​រី​យ៉ា ៤-០ ហើយ​ន័​រ​វែ​ស​ឈ្នះ​អូស្ត្រាលី​ដោយ​បាល់​កាច់​សេចក្តី​ប៉េ​ណា​ល់​ទី​ក្រោយ​បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ ១-១​។​
 
​ដូច្នេះ​ក្រុម​តោ​កំណាច​អង់គ្លេស​ត្រូវ​តទល់​ជាមួយ​ន័​រ​វែ​ស​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ ម្ចាស់ផ្ទះ​បារាំង​ត្រូវ​អង្គុយ​រង់ចាំ​ការជួបគ្នា​រវាង​អេ​ស្ប៉ា​ញ​និង​អា​មា​រិ​ក ខណៈ​អាល្លឺម៉ង់​ក៏ត្រូវ​ចាំ​ការប្រកួត​រវាង​ស៊ុត​អែ​ត​ជាមួយ​កាណាដា​ផងដែរ​៕
 


Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com