ជាតិ
សង្គមជាតិ
ឧកញ៉ា សុខ ប៊ុន ត្រូវឃាត់ខ្លួនម្តងទៀត ក្នុងករណីថ្មី
24, Jun 2019 , 11:10 am        
រូបភាព
លោក សុខ ប៊ុន ត្រូវបានឃាត់ខ្លួនកាលពីឆ្នាំ២០១៥ ក្រោយវាយកញ្ញា សាសា
លោក សុខ ប៊ុន ត្រូវបានឃាត់ខ្លួនកាលពីឆ្នាំ២០១៥ ក្រោយវាយកញ្ញា សាសា
លោក សុខ ប៊ុន អ្នករកស៊ីខាងចលនទ្រព្យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះបើតាមមន្រ្តីផ្នែករដ្ឋបាលនៃអង្គភាពប្រឆាំងអំពើពុករលួយ​ ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។

 
 
មន្ត្រីរូបនេះ អះអាងថា សមត្ថកិច្ច បញ្ជូនលោក សុខ ប៊ុន បន្តទៅតុលាការហើយ ដើម្បីចាត់ការតាមនីតិវិធី។ យ៉ាងណា មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ  ពុំបានដឹងថា ឃាត់ខ្លួនពីបទអ្វីឡើយ។

ប៉ុន្តែ កោះសន្តិភាព ចុះផ្សាយថា ការឃាត់លោក សុខ ប៊ុន និងគ្នីគ្នា៥នាក់ផ្សេងទៀត គឺពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​ប្រជាពលរដ្ឋ នៅ​ក្នុង​សហគមន៍​​ក្រុងព្រះ​សីហនុ ខេត្ត​ព្រះ​សីហ​នុ។

លោក សុខ ប៊ុន ដែលធ្លាប់មានងារជាឧកញ៉ា ធ្លាប់មានក្តីក្តាំនៅតុលាការម្តងរួចទៅហើយ កាលពីឆ្នាំ២០១៥  ដោយសារប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅ សាសា ជាអតីតពិធីការិនី។ កាលនោះ តុលាការ ឲ្យលោក អនុវត្តទោសក្នុងពន្ធនាគារ១០ខែ៕ 

អត្ថបទទាក់ទង

Tag:
 សុខ ប៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com