អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​លី​អូ ប្រគល់​ប្រាក់រង្វាន់​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១០​គូ ក្នុង​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ​លី​អូ លើក​ទី​៤ ឆ្នាំ​២០១៩
24, Jun 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រា​បៀ​លី​អូ បានប្រគល់​រង្វាន់​ជាច្រើន ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន​១០​គូ ដែល​បានឈ្នះ​រង្វាន់ ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ​លី​អូ នៅក្នុង​ការប្រគំ​តន្ត្រី​«A1 Concert» របស់​ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។​
 
​គូ​ស្វាមីភរិយា​ថ្មី ២​គូ បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥,០០០​ដុល្លារ និង​៨​គូ​ផ្សេងទៀត បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ១,០០០​ដុល្លារ ដែល​ពួកគាត់​បានមកពី​ទូទាំងប្រទេស​មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។ 
 
​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក វ៉ាន់ សួន និង​លោកស្រី នឿន ចាន់នី មកពី​ខេត្តកំពង់ធំ ដែលជា​ម្ចាស់​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥,០០០​ដុល្លារ បាន​ឲ្យ​ដឹងថា​៖«​យើង ទាំងពីរ​នាក់​រំភើប ភ្ញាក់ផ្អើល​រក​អ្វី​មក​ប្រៀប​មិន​បានទេ ពេលដែល​ឮ​គេ​ប្រកាស​ឈ្មោះ អ្នកឈ្នះ​រង្វាន់​គឺជា​ខ្លួន នៅក្នុង​កម្មវិធី​ចាប់ឆ្នោត ផ្សងសំណាង កាលពី​ថ្ងៃទី ២៣ ខែ មិថុនា កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត សម្រាប់​ពួកយើង​»​។​


 
​លោក រ័​ត ចាន់​វិសាល​សក្ស  អ្នកតំណាង​របស់​ក្រុមហ៊ុន ស្រា​បៀ​លី​អូ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា​៖«​ជា​រៀងរាល់ឆ្នាំ ស្រា​បៀ​លី​អូ តែងមាន​កម្មវិធី​ចំណង ដៃ​ដ៏​មានន័យ ជាមួយ​ស្រា​បៀ​លី​អូ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ដែល​បានជ្រើសរើស ស្រា​បៀ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ​។ យើង​ក៏​សង្ឃឹមថា អតិថិជន​នៅតែ បន្ត​គាំទ្រ​ស្រា​បៀ​លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ កាន់​តែមាន​ភាពសប្បាយ​រីករាយ​»​។​
 
​នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី ៤ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ផ្ដល់​ចំណងដៃ ដ៏​មានន័យ​ឆ្នាំ ២០១៩​នេះ​។ សូម​ជាវ​ស្រា​បៀ​លី​អូ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​មាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​
 
​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ​សូមកុំ​ភ្លេច​ជាវ​ស្រា​បៀ​លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់លោក អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​ដ៏​មានន័យ​ពី​ស្រា​បៀ​លី​អូ​៕

ស្រា​បៀ​លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​!












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com