ជាតិ
សម្ដេច​ដក​លោក ញឹម វណ្ណដា ពី​តំណែង​ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ទី​១​គ្រប់គ្រង​គ្រោះមហន្តរាយ​
24, Jun 2019 , 2:07 pm        
រូបភាព
លោក ញឹម វណ្ណដា (ស្តាំ) ចុះទៅតំបន់កើតហេតុជាមួយ​លោក យន្ត មីន។ ថតដោយ ជាវ សំណាង
លោក ញឹម វណ្ណដា (ស្តាំ) ចុះទៅតំបន់កើតហេតុជាមួយ​លោក យន្ត មីន។ ថតដោយ ជាវ សំណាង
ដោយ: ថ្មីៗ
សម្ដេចនាយក​រដ្ឋមន្ត្រី​បានសម្រេច​ដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​គណៈកម្មកា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។


 
​សម្ដេច​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា​ដូចនេះ​ថា​៖«​ខ្ញុំ​ក៏​សូមបញ្ជាក់ថា​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​»​។ 
 
​ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​តែមួយ​នេះ សម្ដេច​ក៏បាន​ទទួល​សំណើ​លាលែង​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដោយ​ដាក់​លោក គួច​ចំរើន ដែលជា​អភិបាលខេត្ត​កំពង់ចាម​ជំនួស​៕
 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com