អត្ថបទពាណិជ្ជកម្ម
ទិញ​វើក ពី​តូប​លក់​ភេសជ្ជៈ​របស់​ឪពុក​ខ្លួន ត្រូវ​រង្វាន់​ធំ​៤០​លាន​រៀល​ភ្លាមៗ​
24, Jun 2019 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី វឿន គីម​លី ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បាន​ត្រូវ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក កាលពីពេល​ថ្មីៗ​នេះ​។ អ្នកស្រី វឿន គីម​លី បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ពី​តូប​លក់​ភេសជ្ជៈ​របស់​ឪពុក​មក​ពិសា ត្រូវ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ភ្លាមៗ​។
 
​អ្នកស្រី វឿន គីម​លី បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ញុំ​ា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​រាល់ថ្ងៃ ហើយ​ភាគច្រើន​ទិញ​ពី​កន្លែង​លក់​ភេសជ្ជៈ​ផ្សេងៗ​។ លើក​នេះ ខ្ញុំ​ទិញ​វើក​ពី​តូប​លក់​ភេសជ្ជៈ​របស់​ឪពុក​ខ្ញុំ​។ ពេល​គាស់​មក​ភ្លាម​ឃើញ​៤០​លាន​រៀល​លើ​ក្រវិល​កំប៉ុង ខ្ញុំ​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ថា មានសំណាង​ដល់​ថ្នាក់​នេះ​។ អ្វីដែល​ខ្ញុំ​នឹកស្មាន​មិន​ដល់​នោះ​គឺ ខ្ញុំ​ទិញ​វើក​ពី​ឪពុក​ខ្ញុំ ដែលជា​អ្នកលក់​ដោយផ្ទាល់ ដូចជា​គាត់​នាំ​សំណាង​ឲ្យ​ខ្ញុំ​អ៊ីចឹង​»​។​
 
​អ្នកឈ្នះ​រូបនេះ​បាន​បន្ថែមថា ជាមួយនឹង​ប្រាក់​៤០​លាន​រៀល គាត់​នឹងមាន​លទ្ធភាព​ទិញ​ឧបករណ៍​នេសាទ​បន្ថែម សម្រាប់​គ្រួសារ​របស់គាត់ និង​យក​ខ្លះទៅ​សង​ធនាគារ ដែល​លោកស្រី​បាន​ខ្ចីប្រាក់ ដើម្បី​យកមក​ពង្រីក​អាជីវកម្ម​ខ្លួន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com