អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Vivo Y91C បញ្ចុះតម្លៃ​ពី ១៣៩ ដុល្លារ នៅសល់​ត្រឹមតែ ១១៩ ដុល្លារ​ប៉ុណ្ណោះ​
24, Jun 2019 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ vivo បាន​បញ្ចេញ​លក់​ទូរ​សព្ទ​ប្រភេទ​ធន់​កណ្ដាល ម៉ូ​ឌែ​ល Y91C ដែលមាន​តម្លៃ​ធូរ​ថ្លៃ ងាយ​ប្រើ​ងាយ​កាន់ មាន​រូបរាង​ស្អាត​និង​ថែមទាំង​មាន​ថាមពល​ថ្ម​ធំ អាច​ប្រើ​បាន​ច្រើន​ម៉ោង​ផងដែរ​។​
 
vivo Y91C ប្រើ​បន្ទះ​ឈី​ប MTK6762R ល្បឿន 2.0 Ghz ទំហំ RAM 2GB មាន​មេម៉ូរី ម៉ាស៊ីន 32GB (​អាច​ថែម​មេម៉ូរី​កាត​ក្រៅ បាន​ដល់ 256GB) មាន​ថាមពល​ថ្ម 4030 មី​លី​អំពែ​ម៉ោង ប្រើ​អេក្រង់​ប្រភេទ Halo Fullview display អាច​បង្ហាញ​រូបភាព​បាន​កម្រិត HD ទំហំ 6.22 អ៊ិ​ញ​។​


 
 vivo Y91C  មាន​កាមេរ៉ា​ក្រោយ 13 មេ​ហ្គា​ភិ​ច​សែ​ល ឯ​កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល មាន​បំពាក់​បច្ចេកវិទ្យា AI Selfie ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 គាំទ្រ​ដោយ FunTouch OS 4.5 របស់ vivo ផ្ទាល់ និង​មាន​ជម្រើស​ពណ៌ ៣ គឺ​ខៀវ ក្រហម និង​ពណ៌​ខ្មៅ​។​
 
​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​ទិញ​ជូន​អ្នកមានគុណ ឬ​ទិញ​ទុក​ប្រើ​ជា​របស់​ខ្លួនឯង កុំ​ភ្លេច អា​ចរក​ទិញ បាន​នៅ​គ្រប់​ហាង​លក់​ទូរ​សព្ទ័​ដៃ​ទំនើប​។ ក្រៅពី​ទទួលបាន​ទូរ​សព្ទ​មួយគ្រឿង​ដ៏​ស្រស់ស្អាត តម្លៃ​ធូរ​ថ្លៃ​ហើយ​នោះ អ្នក​ក៏​នឹង​ទទួលបាន​សម្ភារ​ថែម​ក្រៅ ដូចជា អំពូល LED បំភ្លឺ​ពេលយប់​សម្រាប់​អាន​សៀវភៅ​មួយ​ដ៏​ស្រស់ស្អាត ដែលមាន​តម្លៃ​ជាង ១០ ដុល្លារ​បន្ថែម​ទៀតផង​។ ចំពោះ​តម្លៃ​ពេញ ១៣៩ ដុល្លារ បញ្ចុះ​នៅសល់តែ ១១៩ ដុល្លារ​ប៉ុណ្ណោះ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com