កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជិត​ទិញ​បាន​ខ្សែការពារ Wan-Bissaka ពី Crystal Palace តម្លៃ​៧០​លាន​ដុល្លារ​
24, Jun 2019 , 6:15 pm        
រូបភាព
Manchester United ជិត​ទិញ​បាន​ខ្សែការពារ Aaron Wan-Bissaka ពី Crystal Palace ហើយ ដែល​គេ​ជឿជាក់ថា​មានតម្លៃ​ផ្ទេរ ៥៥​លាន​ផោន (៧០​លាន​ដុល្លារ​អាមេរិក​)​។​


 
​បើតាម​ការផ្សាយ​របស់ Goal.com ខ្សែការពារ​ស្លាប​ស្តាំ​សញ្ជាតិ​អង់គ្លេស វ័យ​២១​ឆ្នាំ​រូបនេះ នឹងត្រូវ​ទៅពិនិត្យ​សុខភាព​នៅ​ទឹកដី Old Trafford នៅ​សប្តាហ៍​នេះ​តែម្តង​។ Wan-Bissaka នឹង​ក្លាយជា​កីឡា​ករទី​២​បន្ទាប់ Daniel James ដែល​លោក​របស់ Ole Gunnar Solskjaer ទិញ​ពី Swansea City ក្នុងតម្លៃ​១៩​លាន​ដុល្លារ​កាលពីដើម​ខែមិថុនា​នេះ​។​
 
Goal បានបញ្ជាក់​ទៀតថា Wan-Bissaka បាន​ទៅកាន់​ទីលាន​ហ្វឹកហាត់ Carrington របស់ Man Utd មុនពេល​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម​២១​ឆ្នាំ សម្រាប់​ការប្រកួត​ពានរង្វាន់​អ៊ឺរ៉ុប Euro-U20 នៅ​រដូវក្តៅ​នេះ​នៅ​អ៊ីតាលី​។​
 
Wan-Bissaka បង្ហាញខ្លួន​យ៉ាង​ល្អ​ក្នុង​តំណែង​ខ្សែការពារ​ស្លាប​ស្តាំ​សម្រាប់ Crystal Palace រដូវ​កាល​មុន​។ ការផ្លាស់​ទៅកាន់​ក្លិប​បិសាច​ក្រហម​រូបគេ​នឹងត្រូវ​ជំនួស​តំណែង​របស់ Antonio Valencia ដែល​ចាក​ចេញពី Old Trafford រដូវ​កាល​ថ្មី​នេះ​៕

Tag:
 ​បាល់ទាត់​
  Aaron Wan-Bissaka
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com