ជាតិ
បី​ថ្ងៃ​ក្រោម​គំនរ​បាក់បែក កាក់ គា នៅមាន​ជីវិត ខណៈ​គ្រួសារ​ត្រៀម​ធ្វើបុណ្យ​ទៅហើយ​
24, Jun 2019 , 6:58 pm        
រូបភាព
​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នកស្រី អ៊ុន ម៉ា​រី ដែល​រស់នៅ​ខេត្តព្រៃវែង ទទួលដំណឹង​តែ​ពី​ការរកឃើញ​សាកសព​ជនរងគ្រោះ​ក្នុង​អគារ​បាក់បែក​ក្នុង​ខេត្ត​ព្រះសីហនុ​។ អ្នកស្រី​អស់សង្ឃឹម​ទៅហើយ ដោយ​មិន​រំពឹងថា កាក់ គា ដែលជា​កូនប្រុស​ច្បង​របស់ខ្លួន រស់រានមានជីវិត​ឡើយ​។​

 
២​យប់ និង​៣​ថ្ងៃ ក្រោយមក ដំណឹង​ដ៏​រីករាយ​បានកើត​ឡើង​សម្រាប់​ក្រុមគ្រួសារ​របស់​យុវជន​អាយុ​១៧​ឆ្នាំ​រូបនេះ​។ កាក់ គា ស្ថិតក្នុង​ចំណោម​កម្មក​រ​សំណង់​ពីរ​នាក់ ដែល​នៅរស់​រាន​ពី​មានជីវិត​ពី​គ្រោះថ្នាក់​រលំ ដែល​ត្រូវបាន​ក្រុម​សង្គ្រោះ​រកឃើញ​នា​រសៀល​ថ្ងៃទី​២៤ ខែមិថុនា​។​
 
​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ អ្នកស្រី អ៊ុន ម៉ា​រី ដែល​ធ្លាក់ខ្លួន​ឈឺ ដោយសារតែ​គិតពី​កូន​នោះបាន​អះអាងថា ដោយសារតែ​រយៈពេល​៣​ថ្ងៃ​ទៅហើយ ក្រុម​សង្គ្រោះ មិនទាន់​រកឃើញ​កូនប្រុស អ្នកស្រី ក៏​អស់សង្ឃឹម ហើយក៏​សម្រេចចិត្ត​រៀបចំ​រោងបុណ្យ​ទុកជាមុន​។ 
 
​ទើបតែ​រៀបចំ​រោង​រួច​មិនទាន់បាន​ប៉ុន្មាន​ផង អ្នកស្រី ក៏​ទទួលបាន​ដំណឹង​ដ៏​ល្អ ដោយ​កូនប្រុស​អ្នកស្រី នៅមាន​ជីវិត​។ អ្នកស្រី មាន​ក្តីរំភើប​ជា​ពន់ពេក ក្រោយ​ទទួលដំណឹង​នេះ​។ 
 
​សូម​ស្តាប់​អ្នកស្រី អ៊ុន ម៉ា​រី​៖ 



 










អ្នកស្រី អ៊ុន ម៉ារី ម្តាយរបស់ លោក កាក់ គា ដែលជារងគ្រោះក្នុងហេតុការណ៍រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពពីថ្ងៃទី២២ មិនាថុ ឆ្នាំ២០១៩។ (រូបកណ្តាល អ្នកស្រី អ៊ុន ម៉ារី)


Tag:
 រលំ​អគារ
© រក្សាសិទ្ធិដោយ thmeythmey.com