អត្ថបទ៖ ស៊ីធី
កីឡាការិនីគុនចម្រុះ Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion ត្រឡប់ទៅការពារខ្សែក្រវាត់របស់ខ្លួននៅសង្វៀន ONE: MASTERS OF DESTINY នាដើមខែកក្កដា ខាងមុខនេះ។
កីឡាការិនីមកពីសិង្ហបុរីវ័យ ២២ ឆ្នាំរូបនេះប្រឈមនឹង Michelle Nicolini ដែលជាជើងឯកជីជិតស៊ូកម្រិតពិភពលោកជាច្រើនសម័យ (Jiu-Jitsu World Champion) នៅថ្ងៃទី ១២ ខែ កក្កដា នៅទីលាន Axiata Arena នាក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ក្នុងនាមម្ចាស់ខ្សែក្រវាត់ខ្មៅជីជិតស៊ូ Lee មានទំនុកចិត្តធ្វើឲ្យ Michelle គ្រោះថ្នាក់ទោះប្រកួតប្រើជំហរឈរ និង វ៉ៃជំហរដេកក្ដី ដើម្បីការពារតំណែងខ្សែក្រវាត់លំដាប់ពិភពលោករបស់ខ្លួន។ គេរង់ចាំតាមដានថា Lee អាចយកឈ្នះ Nicolini ដោយវិធីណាដើម្បីការពារខ្សែក្រវាត់ បន្ទាប់ពី រងបរាជ័យទល់នឹង Xiong Jing Nanម្ចាស់ជើងឯក ONE Strawweight World Champion កាលខែ មីនា កន្លងទៅ។ សូមតាមដានបទសម្ភាសន៍ដូចខាងក្រោម៖
ONE ៖ តើយល់ណាចំពោះការត្រឡប់មកសង្វៀនជាថ្មី នៅ ONE?
AL៖ ខ្ញុំសប្បាយចិត្តខ្លាំង បន្ទាប់ពីសម្រាកតាំងពីខែ មីនាមក។ ហើយខ្ញុំនៅតែបន្តសកម្មភាពហ្វឹកហាត់របស់ខ្ញុំ ដោយមិនគិតអំពីបរាជ័យកាលនៅជប៉ុន។ ខ្ញុំទន្ទឹងរង់ចាំដើម្បីការពារខ្សែក្រវាត់ ពិភពលោករបស់ខ្ញុំ មុនពេលចប់ឆ្នាំ ២០១៩ ទោះប៉ះអ្នកណាក៏ដោយ។
ONE៖ ហេតុអ្វីបានជា Lee ចង់ប្រកួតក្នុងទម្ងន់ Strawweight នាពេលនោះ?
AL៖ ខ្ញុំមានមហិច្ឆតាបញ្ចប់កិច្ចការរបស់ខ្ញុំ។ ទោះបរជ័យ ខ្ញុំអត់មានបញ្ហាទេក្នុងការប្រកួតលើកចុងក្រោយរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យខ្លួនឯងរវល់ និងដាក់កំហិតខ្លួនឯងឲ្យខ្លាំងជាងមុន។
ONE:៖ មានពាក្យអ្វីនិយាយទៅកាន់វីរនារីជើងឯកជីជិតស៊ូ ដូច Michelle Nicolini មុនប៉ះគ្នា?
AL៖ ខ្ញុំពិតជារំភើប ហើយខ្ញុំគិតថាវាជាការប្រកួតដ៏អស្ចារ្យ។ Michelle មានឈ្មោះល្បីណាស់ជាពិសេសជំនាញ ជីជិតស៊ូ ។ ខ្ញុំដឹងអំពីរឿងដែលត្រូវធ្វើ និង ធ្វើឲ្យប្រកួតកាន់តែជក់ចិត្ត។
ONE៖ តើការចាញ់ទល់ននឹង Tiffany Teo របស់ Nicolini ជារឿងមួយដែលអាចទទួលលទ្ធផលល្អជាមួយ Nicolini នាការប្រកួតខាងមុខទេ?
AL៖ ការពិតគ្រូបង្វឹករបស់ Tiffany Teo ធ្វើការងារល្អណាស់ និងបានរៀបចំកលល្បិចសម្រាប់កូនសិស្សបានល្អ។ ប៉ុន្តែបើមើល Michelle ពិតជាខ្លាំងមិនធម្មតាដែរ។ គេធ្វើបានល្អ ព្យាយាមទាត់ ហើយមើលទៅ ៣ ទឹកនោះពិតជាជក់ជិតមែនទែន។ ខ្ញុំគិតថាវាជាការប្រកួតដ៏វ័យឆ្លាតរវាងគេទាំងពីរ។ យ៉ាងណាមិញ Michelle មានក្បាច់សម្លាប់ ជីជិតស៊ូ ប៉ុន្តែខ្ញុំគិតថាគេគ្មានពេលគ្រប់គ្រាន់ដើម្បីអភិវឌ្ឍក្បាច់គុនចម្រុះនោះទេ។ ពិតណាស់ ក្រុមរបស់ខ្ញុំ និង ខ្ញុំកំពុងតែរៀបចំអ្វីដែលអាចទប់ទល់នឹងជើងខ្លាំងរូបនេះ។ យើងត្រៀមរួចរាល់សម្រាប់ការប្រកួតគុនចម្រុះនេះ។ យើងត្រូវតែប្រើក្បាច់ខុសគ្នាមិនដូច Teo ទេ។ ខ្ញុំនឹងបញ្ចប់គេឲ្យបាននៅពេលណាដែលមានឱកាស។
ONE៖ ដៃគូមានកម្រិតជីជិតស៊ូ ខ្សែក្រវាត់ខ្មៅ តើធ្លាប់គិតថាស្រួលនឹងការវ៉ៃផ្ដួលលើក្ដារេញទេ?
AL៖ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ហើយធ្វើឲ្យបានពេលមានកម្លាំងខ្ញុំអាចប្រើលើគេ។ យើងមានស្ទិលសម្លាប់ផ្សេងគ្នានៅលើក្ដាររេញ។ ខ្ញុំដឹងថារូបគេនឹងធ្វើឲ្យខ្ញុំលំបាក ហើយខ្ញុំក៏ដូចគ្នា។ ខ្ញុំនឹងរកវិធីបញ្ចប់គេតាមរបៀបរបស់ខ្ញុំ។
ONE៖ Lee ធ្វើបានល្អក្នុងការវាឲ្យសន្លប់ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តើអាចទៅរួចទេដើម្បីវ៉ៃ Michelle ឲ្យសន្លប់?
AL៖ នោះជារឿងដ៏អស្ចារ្យបំផុត។ ខ្ញុំធ្លាប់គេវ៉ៃសន្លប់ក្នុងអាជីពរបស់ខ្ញុំម្ដង។ ប៉ុន្តែបើសិនយើងមិនសន្លប់ វាជារឿងល្អបំផុត។ យ៉ាងណា យើងដឹងថា រឿងអ្វីក៏អាចកើតមានបានដែរ។ ការប្រកួតរបស់ខ្ញុំនឹងបង្ហាញនាពេលខាងមុខ តែខ្ញុំមិនអួតក្អេងក្អាងទេ។ ខ្ញុំមិនទាន់ក្លាយជាអ្នកប្រកួតដ៏ល្អឥតខ្ចោះនៅឡើយ។ នៅមានរឿងជាច្រើនត្រូវរៀន ហើយពេលខ្ញុំឈានជើងចូលរេញ លើកដំបូង ខ្ញុំគិតថាខ្ញុំជាអ្នកប្រយុទ្ធដើម្បីគោលដៅថ្មី។
ONE៖ តើមានចំណុចអ្វីត្រូវនិយាយក្រោយបរាជ័យទល់នឹង Xiong?
AL៖ វាជាការពិត នេះជាកំណត់ត្រារបស់ខ្ញុំ ដែលមិនល្អ។ ខ្ញុំចង់រក្សាការប្រកួតមិនដែលចាញ់។ តែជាពេលលំបាកក្នុងធ្វើ។ យ៉ាងណាក្ដីខ្ញុំមានមោទនភាពនូវអ្វីដែលខ្ញុំបានធ្វើដល់ពេលនេះ។ បើត្រឡប់ទៅមើលការប្រកួតនោះ ខ្ញុំត្រូវតែកែប្រែ ហាត់ឲ្យខ្លាំង ធ្វើការខ្លាំង និង បង្កើតការតាំងចិត្តឡើងវិញ។ ដំបូងឡើយ យើងត្រូវប្រកួតនាខែ វិច្ឆិកា ទេនៅសិង្ហបុរី ប៉ុន្តែត្រូវពន្យារពេលដោយសារខ្ញុំរបួសខ្នងពេលហ្វឹកហាត់ ហើយអាចជះដល់លទ្ធផលដែរ។ ខ្ញុំគ្មានការដោះសារទេ។ ខ្ញុំនឹងមិនឲ្យរឿងនេះកើតឡើងម្ដងទៀតឡើយ។ ខ្ញុំបានរៀនជាច្រើននៅលើរេញ ហើយ ខ្ញុំនឹងប្រើវិធីវ័យឆ្លាតរបស់ខ្ញុំ។
ONE៖ តើអ្នកគិតថាអាចនឹងយកឈ្នះ Xiong ដើម្បីសងសឹកវិញទេ?
AL៖ ច្បាស់ណាស់! វាការងារមិនទាន់បញ្ចប់ទេ។ យើងរង់ចាំការប្រកួត ប្រភេទទម្ងន់ Atomweight វិញម្ដង។ ខ្ញុំពិតជាចង់ស្ដារកិត្តិយសរបស់ខ្ញុំ។ បើមានឱកាសខ្ញុំនឹងចាប់វា។ ឥឡូវនេះខ្ញុំផ្ដោតលើការការពារ ខ្សែក្រវាត់របស់ខ្ញុំ Atomweight World Title ឆ្នាំនេះសិន។ រង់ចាំមើលថាអ្នកណាជាកំពូលកីឡាការិនីពិតប្រាកដ។
ONE៖ យើងឃើញថា Mei Yamaguchi ឈ្នះជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយ Xiong ក៏ដូចគ្នា តើអ្នកចង់ឲ្យគេទាំងពីរដណ្ដើមខ្សែក្រវាត់ World Title របស់ខ្លួនទេ?
AL៖ ខ្ញុំមិនទាន់ច្បាស់ដែរថា អ្នកណាដែល ONE Championship ចង់ឲ្យដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកពីខ្ញុំ ជាជាងអ្នកទាំងពីរទេ។ ខ្ញុំមិនទាន់ឃើញអ្នកណាដែលល្អជាងពួកគេទាំងពីរនោះឡើយនាពេលឥឡូវនេះ។ ខ្ញុំគោរពលើការសម្រេចចិត្តរបស់ ONE។ ខ្ញុំរីករាយនឹងជួបពួកគេ ឬ Xiong ម្ដងទៀត ឬ ពេលណាដែលសមស្រប៕