ជាតិ
នយោបាយជាតិ
លោក គួច ចំរើន លោក អ៊ុន ចាន់ដា និងលោក ប្រាក់ សុវណ្ណ ទទួលបានការតែងតាំងជាផ្លូវការ
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យដាច់ដោយឡែក តែងតាំងលោក គួច ចំរើន ជាអភិបាលព្រះសីហនុ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងលោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ។
លោក គួច ចំរើន ផ្ទេរភារកិច្ចពីអភិបាលខេត្តកំពង់ចាម ទៅធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ លោក យន្ត មីន បានលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ នារយៈពេល២ថ្ងៃក្រោយ ការដួលរលំអគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់ និងជាង២០នាក់រងរបួស។
តំណែងអភិបាលខេត្តកំពង់ចាម របស់លោក គួច ចំរើន ត្រូវបានជំនួសដោយ លោក អ៊ុន ចាន់ដា ដែលផ្ទេរពីអភិបាលខេត្តព្រះវិហារ។ តួនាទីជាអភិបាលខេត្តព្រះវិហារ ត្រូវបានទៅលើលោក ប្រាក់ សុវណ្ណ ដែលបច្ចុប្បន្នអភិបាលរងខេត្តស្វាយរៀង។
ជាមួយគ្នានេះ លោក យន្ត មីន ត្រូវទៅបម្រើការងារនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមទទួលភារកិច្ចថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com