ជាតិ
សង្គមជាតិ
រលំអគារ៖ គ្រួសារអ្នកស្លាប់ បាន៧ម៉ឺនដុល្លារ ហើយអ្នកនៅរស់ បាន១ម៉ឺនដុល្លារ
25, Jun 2019 , 1:00 pm        
រូបភាព
គ្រួសាររបស់អ្នកស្លាប់ម្នាក់ៗ ក្នុងឧបទ្ទវហេតុនៃការបាក់រលំអគារនៅខេត្តព្រះសីហនុ ទទួលបានប្រមាណ៧ម៉ឺនដុល្លារ ហើយអ្នករបួសម្នាក់ៗ ទទួលបានប្រមាណ១ម៉ឺនដុល្លារ។ នេះជាការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅចំពោះមុខអ្នកកាសែត ពេលការរុករកជនរងគ្រោះក្នុងគំនរបែកបាក់ ត្រូវបិទបញ្ចប់ នៅម៉ោងជាង៧យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។



ដោយឡែក ជនរងគ្រោះ២នាក់ ដែលត្រូវបានរកឃើញក្រោយគេ ហើយនៅមានជីវិតនោះ ទទួលបានប្រមាណ៣ម៉ឺនដុល្លារ។ ថវិកាឧបត្ថម្ភដល់ជនរងគ្រោះទាំងនោះ គឺជាថវិការដ្ឋ បូកជាមួយនឹងថវិកាសប្បុរសជន។ ក្រោយក្រុមសង្គ្រោះ បញ្ចប់ការរុករក លទ្ធផលបង្ហាញថា មានអ្នកស្លាប់សរុប២៨នាក់ (ស្រី៤នាក់) និងអ្នករបួសសរុប២៦នាក់ (ស្រី២នាក់)៕

អ្នកនៅរស់


អ្នកស្លាប់


Tag:
 រលំអគារ
  ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com