ជាតិ
សង្គមជាតិ
ប៉ូលិសម្នាក់ ត្រូវឃាត់ខ្លួន ក្រោយបាញ់រះចូលផ្ទះជនរងគ្រោះ
25, Jun 2019 , 10:48 am        
រូបភាព
ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន លើករណីប៉ុនប៉ងឃាតកម្ម លើស្ត្រីម្នាក់ នៅចំណុចក្នុងផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជានាយការិយាល័យប្រឆាំងគ្រឿងញៀន មានលំនៅដ្ឋាននៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះមានឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួល ក្នុងភូមិខាងលើដែរ។

គរបាលជាតិ ផ្សាយថា ជនសង្ស័យ បានបាញ់រះជាច្រើនគ្រាប់ចូលផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យខូខាតសម្ភារមួយចំនួន ដូចជា ធ្លុះការ៉ូ ធ្លុះទ្វារកញ្ចក់ ធ្លុះពិដាន និងធ្លុះកញ្ចក់បង្អួចឡៅតឿ ជាដើម។ ប៉ុន្តែ ជនរងគ្រោះ ពុំមានរបួសអ្វីឡើយ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ ជាមួយនឹងវត្ថុតាងមួយចំនួន ដូចជា អាកាស្វាយបត់១ដើម រថយន្ត១គ្រឿង ម៉ាកស្តារិច។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។ បើតាមនគរបាលជាតិដដែល នគរបាលជាជនល្មើសនោះ ត្រូវបានសង្ស័យថា ប្រព្រឹត្តអំពើប៉ុនប៉ងឃាតកម្ម៕

យ៉ាងណាក៏ដោយ នគរបាលជាតិ ពុំបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យជនល្មើស បាញ់រះនោះទេ។ ប៉ុន្តែ សារព័ត៌មានហ្វេសញូ ផ្សាយថា ជនល្មើសនិងជនរងគ្រោះ ប្រហែលជាមានគំនុំនឹងគ្នា៕ 

Tag:
 នគរបាល
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com