អត្ថបទពាណិជ្ជកម្ម
​កម្មវិធី ACE Open Day នឹងត្រូវ​រៀបចំ​ទ្បើង​រយៈពេល ៣ ថ្ងៃ​ពេញ ដើម្បី​ស្វាគមន៍​សិស្សានុសិស្ស និង​អាណាព្យាបាល ស្វែងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ដោយ​សេរី​!
25, Jun 2019 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយមាន​ការគាំទ្រ​ពី​សំណាក់​សិស្សានុសិស្ស និង​អាណាព្យាបាល កម្មវិធី ACE Open Day  ត្រូវបានធ្វើ​ទ្បើង​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​មានឱកាស​បន្ថែ​ម​ក្នុងការ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ​មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា​នៅ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា អេ​ស៊ី​អ៊ី​)​។ កម្មវិធី ACE Open Day នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​បី​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃអាទិត្យ​ទី​៣០ ខែមិថុនា ដល់ ថ្ងៃ​អង្គារ ទី​០២ ខែកក្កដា ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​)​។
 

​សិស្សានុសិស្ស​កំពុង​រៀន​សាកល្បង នៅ​មជ្ឍមណ្ឌល​ស្វ័យ​សិក្សា (GIL Centre) ដែល​បំពាក់​ដោយ​សម្ភារ​បរិក្ខា​រ​ដ៏​ទំនើប 
 
​សិស្ស​និស្សិត និង​អាណាព្យាបាល​ដែល​ចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់​ដោយ​ចូលរួម​សកម្មភាព​ផ្សេងៗ​ដូចជា​៖ ទស្សនា​បន្ទប់រៀន និង​សម្ភារៈ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​
 

​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​


ការធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​តាម​ប្រព័ន្ធ​កំ​ព្យុ​ទ័​រ​
 
​គួរបញ្ជាក់​ផងដែរ​ថា​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏ ដែល​បំពាក់​ដោយ​សម្ភារៈ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​
 
​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ http://openday.acecambodia.org/
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ២២២ ៣២៥ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក Australian Centre for Education (ACE)
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com