ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិ​លេខ​២ ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សាងសង់​ហើយ​!
25, Jun 2019 , 12:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៥​ខែមិថុនា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន  នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​២ ជាមួយ​ក្រុមហ៊ុន Hanshin Engineering & Construction Co. Ltd ។​


 
​គម្រោង​នេះ​នឹង​ស្ដារឡើងវិញ​ផ្លូវជាតិ​លេខ​២ ពី​ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល ដល់​អូរ​ចំបក់ ​ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង​៥៧​គីឡូម៉ែត្រ ព្រមទាំង​សាងសង់​ផ្លូវជាតិ​លេខ​២២ ​ពី​អូរ​ចំបក់ ​ដល់​អង្គតាសោម ​ប្រវែង​៩​គីឡូម៉ែត្រ​ផងដែរ​។ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២ ឡើងវិញ​នេះ គឺ​ស្ថិតក្រោម​កម្ចីសម្បទាន ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បួ​ង​។  
 
​បើតាម​ព័ត៌មាន​ពី​ក្រសួង​សាធារណការ  ក្នុងពេល​កន្លងមក គម្រោង​នេះ​ អាច​នឹងត្រូវ​ចំណាយ​ប្រមាណ ៥៦​លាន​ដុល្លារ ដែលជា​ថវិកា​កម្ចី​ពីរ​ដ្ឋា​ភិល​បាល​កូរ៉េ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុ​ជា ជាង​៨​លាន​ដុល្លារ​។​
 
ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ និង​ធ្វើដំណើរ​លើផ្លូវ​មួយ​ខ្សែ​នេះ ទន្ទឹងរង់ចាំការសាងសង់ពង្រីកផ្លូវជាតិលេខ២នេះ ជាយូរហើយ ក្រោយ​ពួកគាត់​បានទទួល​ដំណឹង​ពី​គម្រោង​ពង្រីក​ផ្លូវ​នេះ​ច្រើនដង​រួចមក​​។ ជាមួយគ្នានេះ​ ប្រមុខ​រដ្ឋាភិបាល ក្នុងពេល​ចុះ​សំណេះសំណាល​កម្មករ​ក្នុងស្រុក​បាទី​ ខេត្តតាកែវ កន្លងមក ក៏បាន​ជំរុញ​ក្រសួង​ពាក់ព័ន្ធ​ ឲ្យ​ខិតខំ​ព​ន្លឿ​ន​គម្រោង​នេះដែរ  ព្រោះ​ផ្លូវ​នេះ​ហាក់​យឺត​ជាងគេ ​ចំពោះ​ការអភិវឌ្ឍ​ស្ដារឡើងវិញ​។​
 
​សូម​រង់ចាំ​ព័ត៌មាន​លម្អិត​ពី​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​២​ឡើងវិញ​នេះ ដោយ​ក្រសួង​សាធារណការ​នឹង​ឲ្យ​ដឹង​បន្ថែម​ពី​គម្រោង​នេះ​នៅ​រសៀល​នេះ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​៕

Tag:
 ផ្លូវជាតិ​លេខ​២
© រក្សាសិទ្ធិដោយ thmeythmey.com