ស្ថានទូតម៉ាឡេស៊ីមួយទៀត ដែលរំលែកទុក្ខចំពោះជនរងគ្រោះដោយសារការបាក់អគារ
ជាតិ
សង្គមជាតិ
ស្ថានទូតម៉ាឡេស៊ីមួយទៀត ដែលរំលែកទុក្ខចំពោះជនរងគ្រោះដោយសារការបាក់អគារ
25, Jun 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បង្ហាញសេចក្តីក្រៀមក្រំ ចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់នៅខេត្តព្រះសីហុន។ តាមរយៈទំព័រហ្វេសប៊ុក ស្ថានទូតម៉ាឡេស៊ី បានសរសេរដូច្នេះថា «សូមសម្តែងសមានទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃជនរងគ្រោះ»។



មានស្ថានទូតមួយចំនួន បានចូលរួមរំលែកទុក្ខរួចហើយ ដូចជា ស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតបារាំង ស្ថានទូតអាមេរិក និង ស្ថានទូតអូស្រា្តលី ជាដើម។ ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្ស២៨នាក់ (ស្រី៤នាក់) និង របួស២៦នាក់ (ស្រី២នាក់)៕

Tag:
 រលំអគារ
  ស្ថានទូតម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com