ជាតិ
សង្គមជាតិ
ចិន ផ្ដល់ជំនួយ​ជា​សម្ភារ​ដោះមីន​ដល់​កម្ពុជា​
25, Jun 2019 , 7:19 pm        
រូបភាព
រូបពីអាជ្ញាធរមីនកម្ពុជា
រូបពីអាជ្ញាធរមីនកម្ពុជា
​រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​ផ្នែក​សម្ភារ​សម្រាប់​បំរើ​ក្នុង​សកម្មភាព​បោស​សំ​ម្អា​ត​មីន​ដល់​អាជ្ញាធរ​មីន​កម្ពុជា កាលពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១៩​។

 
​សម្ភារ​ដែល​ចិន​បានផ្តល់​ឲ្យ​ទាំងនោះ រួមមាន រថយន្ត ៤​គ្រឿង ម៉ូតូ ១០​គ្រឿង ម៉ាស៊ីនរាវមីន ៤០​គ្រឿង ប្រអប់​សម្ភារ ១១០​ឈុត សម្លៀកបំពាក់​ការពារ ៤០​កំ​ប្លេ មួក​ការពារ​៤០ ម៉ាស៊ីន​ដ្រូ​ន ៥​គ្រឿង ម៉ាស៊ីន​បំផ្ទុះ ១១៥​គ្រឿង ឯក​ស​ណ្នា​ន ស្បែកជើង និង ខ្សែក្រវាត់ ១០០០ សម្រាប់ និង ទឹក​ថ្នាំ​ម៉ាស៊ីន​ព្រី​ន ៦៩​ប្រអប់​។ 
 
​អជ្ញាធរ​មីន​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​រង​ការ​គម្រាម​ជាង​២​ពាន់​គីឡូម៉ែត្រ ក្នុងនោះ​ផ្ទៃដី​ដែលមាន​មីន​ថ្មើរជើង ជាង​៩០០​គីឡូម៉ែត្រ ផ្ទៃដី​ដែលមាន​គ្រាប់បែក​ចង្កោម ជាង​៧០០​គីឡូម៉ែត្រ និង​ផ្ទៃដី​មាន​សំណល់​ជាតិ​ផ្ទុះ​ពិស​ង្រា​ម​ផ្សេងៗ​ទៀត ជិត​៥០០​គីឡូម៉ែត្រ ដែល​ត្រូវការ​ថវិការ​ប្រមាណ ៣៥៤​លាន​ដុល្លារ​។ រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​កម្ពុជា​អស់​ការ​គម្រាម​ដោយសារ​មីន​៕ 
 

Tag:
 កម្ពុជា​
  ចិន​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com