កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ រកឃើញ៨ក្រុមទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈជប៉ុន និងកាតាហាលអាវ
× ម្ចាស់ការពារតំណែងជើងឯក ស៊ីលី រួមជាមួយប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉ារ៉ាហ្គាយ វេណេស៊ុយអេឡា ប៉េរូ និងអ៊ុយរូហ្គាយសុទ្ធតែបានកៅអីបន្តទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំទ្វីបអាមេរិកឡាទីន Copa America ឆ្នាំ២០១៩។ ក្រុមពីតំបន់អាស៊ីកាតា និងជប៉ុនដែលត្រូវបានអញ្ជើញទៅចូលរួមប្រកួតប្រជែងអស់សិទ្ធិត្រឹមវគ្គសន្សំពិន្ទុតាមពូល។
ក្រោយឆ្លងកាត់ការប្រកួត៣លើករៀងខ្លួនតាមពូលនិមួយៗពី A ដល់ C គេបានរកឃើញក្រុមចំនួន៨ឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយក្នុងនោះម្ចាស់ជើងឯកឆ្នាំ២០១៦ ស៊ីលីត្រូវតតាំងជាមួយកូឡុំប៊ី ប្រេស៊ីលប៉ះប៉ារ៉ាហ្គាយ អាហ្សង់ទីនជួបវេណស៊ុយអេឡា និងអ៊ុយរូហ្គាយជាមួយប៉េរូ។
ព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីនឆ្នាំ២០១៩ ដែលប្រេស៊ីលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ មានក្រុមចំនួន១២ចូលរួមដោយចែកជា៣ពូល។ ពូល A ប្រេស៊ីលឈរកំពូលតារាង តាមពីក្រោយដោយវេណេស៊ុយអេឡា និងប៉េរូលេខ៣ល្អបំផុត ហើយបូលីវីហាលអាវ។
ពូល B មានកូឡុំប៊ីដែលឈរកំពូលតារាង លេខ២អាហ្សង់ទីន និងលេង៣ល្អបំផុតប៉ារាហ្គាយ រីឯកាតានៅបាតតារាងត្រូវត្រឡប់ទៅផ្ទះវិញ។ ចំណែកពូល C អ៊ុយរូហ្គាយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១ ស៊ីលីលេខ២ ខណៈជប៉ុនបានលេខ៣តែមិនជាប់ក្នុងជម្រើសលេខ៣ល្អបំផុតទេព្រោះស៊ីសងគ្រាប់បាល់ចាញ់ប្រៀបប៉ារ៉ាហ្គាយដែលមាន២ពិន្ទុដូចគ្នា។ ដូច្នេះជប៉ុន និងក្រុមបាតតារាងអេក្វាទ័រហាលអាវ។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះតទៅ៕
Tag:
បាល់ទាត់
Copa America
© រក្សាសិទ្ធិដោយ thmeythmey.com