អន្តរជាតិ
មេដឹកនាំ​រដ្ឋប្រហារ​នៅ​រដ្ឋ​មួយ​នៃ​ប្រទេស​អេ​ត្យូ​ពី ត្រូវគេ​បាញ់សម្លាប់​
25, Jun 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​មេដឹកនាំ​ដែល​ត្រូវគេ​ចោទប្រកាន់ថា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​ក្នុង​រដ្ឋ​អាំ​ហា​រ៉ា (Amhara) ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អេ​ត្យូ​ពី (Ethiopia) ត្រូវគេ​បាញ់សម្លាប់​។​

 
​អ្នកយកព័ត៌មាន​ក្នុង​រដ្ឋធានី នៃ​រដ្ឋ បា​ហឺ​បា បាន​ថ្លែងប្រាប់​តំណាង VOA ភាសា​អាហ្វ្រិក​ថា ឧ​ត្ត​ម សេនីយ៍ Asamnew Tsige ត្រូវគេ​សម្លាប់​នៅក្នុង​រដ្ឋធានី កាលពី​ថ្ងៃ​ចន្ទ នៅពេល​លោក​ព្យាយាម គេចខ្លួន​ពី​កងកម្លាំង​សន្តិសុខ​។​
 
​ជាមួយគ្នានេះដែរ មន្ត្រី​រងរបួស​ម្នាក់ ក្នុង​អំពើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​សៅរ៍ គឺ​លោក Migbaru Kebede ជា​រដ្ឋអាជ្ញា​តំបន់ បាន​ស្លាប់​ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​។​នេះ​បើតាម​របាយការណ៍​រប​ស់​បណ្តាញ ព័ត៌មាន​ក្នុងស្រុក​។​
 
​ក្រុម​ខ្មាន់កាំភ្លើង​បាន​សម្រុកចូល​ទៅក្នុង​ក​ន្លែ​ង​ប្រជុំ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​រដ្ឋធានី​នៃ​រដ្ឋ អាំ​ហា​រ៉ា ហើយ​បាន សម្លាប់​ប្រធាន​តំបន់ លោក Ambachew Mekonnen និង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់ លោក​ដែរ​។ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ចំឈ្មោះ​លោក ឧ​ត្ត​ម​សេនីយ៍ Asamnew ដែលជា​នាយក​កម្លាំង​សន្តិសុខ​រដ្ឋ អាំ​ហា​រ៉ា ជា​អ្នក​មេគំនិត​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុមមន្ត្រី​អេ​ត្យូ​ពី​បាន​និយាយថា អគ្គសេនាធិការ​កងទ័ព ឬ​ជា​មេបញ្ជាការ យោធា​កំពូល ត្រូវ​អង្គរក្ស​របស់លោក​បាញ់ សម្លាប់​កាលពី​យប់​ថ្ងៃ​សៅរ៍ នៅក្នុង​ផ្ទះ​របស់លោក​ក្នុង​រដ្ឋធានី អា​ឌី​សអា​បេ​បា​។ ក្រុមមន្ត្រី​បាន​និយាយថា​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​មាន​ការពាក់ព័ន្ធគ្នា​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ក្នុង រដ្ឋធានី អា​ឌី​សអា​បេ​បា បានបង្ហាញ​ពី​ការ​រន្ធត់​និង​ទុក្ខសោក​ចំពោះ​ការវាយប្រហារ សម្លាប់​មនុស្ស​កាលពី​យ​ប់​ថ្ងៃ​សៅរ៍​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com