ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩៖ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំកម្មវិធី Discovery Festival ជាលើកទី២ រយៈពេល២ថ្ងៃ ពីថ្ងៃទី២៧ និង២៨ ខែមិថុនានេះ ក្នុងបរិវេណសាកលវិទ្យាល័យ។ កម្មវិធីនេះរៀបចំឡើងក្នុងបំណងបង្ហាញវគ្គសិក្សា ដែលសាកលវិទ្យាល័យ ពុទ្ធិសាស្ត្របានផ្តល់ជូនដល់សិស្សានុសិស្ស ដែលជាតម្រូវការចាំបាច់ នៅក្នុងវិស័យសុខាភិបាល និង វិស័យ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។
ដូចជាសិស្សានុសិស្ស និងអាណាព្យាបាល ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយសេរីនៅក្នុងកម្មវិធីនេះ ដើម្បីស្វែងយល់ ពីជីវិតជានិស្សិតនៅក្នុងសាកលវិទ្យាល័យ។ លោកអ្នកនឹទទួលបានព័ត៌មានបន្ថែម នៅក្នុងការជ្រើសរើសអាជីពការងារ នៅពេលអនាគត ក៏ដូចជាការជ្រើសរើសមុខវិជ្ជា ដែលខ្លួនពេញចិត្ត និងត្រឹមត្រូវ ទាំងនៅក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យា។
សាកលវិទ្យាល័យ រំពឹងថានឹងមានអ្នកចូលរួមក្នុងកម្មវិធីនេះប្រមាណជា២,០០០នាក់ ទាំងសិស្សានុសិស្សដែលមកពីបណ្តាវិទ្យាល័យផ្សេងៗ និងសាធារណជនដែលមកពីគ្រប់ស្ថាប័នផងដែរ។
សិស្សានុសិស្សដែលបានចូលរួមកម្មវិធី Discovery Festival នឹងទទួលបានឱកាសក្នុងការទំនាក់ទំនងយ៉ាងជិតស្និត ជាមួយនឹងនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលកំពុងតែសិក្សាផ្ទាល់ នៅក្នុងកម្មវិធីទាំងមូល ដើម្បីទទួលបាននូវព័ត៌មានកាន់តែច្បាស់ ពីវគ្គសិក្សាឱកាស ក្នុងការចាប់យកអាជីពការងារនាពេលអនាគត និងទទួលបាននូវការចែករំលែកបទពិសោធន៍ ដែលសាកលវិទ្យាល័យបានផ្តល់ជូនទៅតាមវគ្គសិក្សានីមួយៗ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្តោតសំខាន់ទៅលើគុណភាពនៃការអប់រំខ្ពស់ ដល់និស្សិតដែលកំពុងសិក្សា នៅក្នុងនោះ ៧០% នៃសាស្ត្រាចារ្យរបស់យើង សុទ្ធតែជាអ្នកមានបទពិសោធន៍ខ្ពស់ក្នុងការបង្រៀន និងបានបញ្ចប់ថ្នាក់បណ្ឌិត។ បន្ថែមពីនេះទៀត ១ ភាគ ៣ នៃបុគ្គលិកសាកលវិទ្យាល័យ សុទ្ធសឹងតែជាជនជាតិបរទេស ដែលបាននាំយកជំនាញ និងបទពិសោធន៍កម្រិតសាកលមកចែករំលែក ជាពិសេសដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅក្នុងការស្វែងរកការងារ ដែលមានការអនុវត្តន៍ជាលក្ខណៈអន្តរជាតិ។ និស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងទទួលបានការសិក្សាបន្ថែម ពីបទពិសោធន៍ដោយពួកគេ បានឱកាសក្នុងការចុះកម្មសិក្សា នៅក្រៅប្រទេសនាពេលកន្លងមក ដើម្បីជាដើមទុន នៅក្នុងការយល់ដឹងពីវិធីទទួលយកឱកាសទាំងនេះដោយខ្លួនឯងថែមទៀតផង។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ជាសាកលវិទ្យាល័យឈានមុខគេ ដែលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ នៅក្នុងការផ្តល់វគ្គសិក្សា ផ្នែកវេជ្ជសាស្ត្រ ផ្នែកទន្តសាស្ត្រ ផ្នែកគិលានុបដ្ឋាក ឆ្មប ផ្នែកឱសថសាស្ត្រ ផ្នែកបច្ចេកវិទ្យាមន្ទីរពិសោធន៍ ក៏ដូចជាផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាទៅកាន់សិស្សានុសិស្ស ជាមួយនឹងការអប់រំប្រកបដោយគុណភាពផងដែរ។
ជាមួយគ្នានេះដែរ ដើម្បីពង្រឹងទៅលើគុណភាពនៃការបង្រៀន សាកលវិទ្យាល័យ ពុទ្ធិសាស្ត្របានយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិយាកាស និងឧបករណ៍ដែលជាជំនួយដល់ការសិក្សារបស់និស្សិត ក្នុងនោះមានដូចជា ការប្រើប្រាស់ Internet មានល្បឿនលឿន ដោយសេរី អាហារដ្ឋាន ពុទ្ធិសាស្ត្រ Club និស្សិត។ ក្នុងពេលឆាប់ៗនេះ សាកលវិទ្យាល័យ នឹងដាក់ឲ្យដំណើរការជាផ្លូវការបណ្ណាល័យឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិត ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ។
ក្នុងនាមជាសាកលវិទ្យាល័យដែលមានការទទួលស្គាល់ និងផ្តោតសំខាន់ទៅលើការអប់រំជាលក្ខណៈអន្ដរជាតិ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានផ្តល់នូវការសិក្សាភាសាអង់គ្លេស (ឥតគិតថ្លៃ) ដែលជាផ្នែកយ៉ាងសំខាន់សម្រាប់វិស័យថែទាំសុខភាព និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ ដើម្បីឱ្យនិស្សិតទទួលបាននូវភាពងាយស្រួលបន្ថែមទៀត នៅក្នុងការអប់រំផ្នែកសុខភាព ដោយមិនចាំបាច់ចំណាយពេល និងថវិកាទៅលើការសិក្សាភាសាអង់គ្លេសខាងក្រៅនោះទេ។
លោកសាស្ត្រាចារ្យ Ian Findlay សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានមានប្រសាសន៍ថា៖«ការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ នៃវិស័យសុខាភិបាល និងវិស័យទំនាក់ទំនងព័ត៌មានវិទ្យានៅអាស៊ីអាគ្នេយ៍ និងទូទាំងពិភពលោក មានន័យថា ការផ្តោតលើចំណុចសំខាន់របស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ទៅលើការផ្តល់គុណភាពអប់រំខ្ពស់ ជាលក្ខណៈអន្ដរជាតិ អាចធ្វើឲ្យការបញ្ចប់ការសិក្សារបស់និស្សិត សាកលវិទ្យាល័យ ទទួលបានឱកាសខ្ពស់ មិនត្រឹមតែការប្រកួតប្រជែងជាលក្ខណៈជាតិប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈសាកលផងដែរ»។
ជាការពិតណាស់ ដែលឱកាសនៃការទទួលបាននូវគុណភាពអប់រំ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាបានបង្កើតជាមូលដ្ឋានគ្រឹះ នៅក្នុងការចាប់យកអាជីពការងារដ៏ជោគជ័យ របស់និស្សិត ទាំងក្នុង និងក្រៅប្រទេស សម្រាប់ការរីកចម្រើនជំនាញរបស់និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា។
(អត្ថបទពាណិជ្ជកម្ម)