អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គន្លឹះ​៖​ផ្ទះ​ខ្លះ​តូច តែ​អ្នក​ដែល​បានឃើញ​សុទ្ធតែ​ចង់​រស់នៅ​ ​
26, Jun 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ មនុស្ស​ភាគច្រើន​ចង់​រស់នៅ​ក្នុងផ្ទះ​ធំ ផ្ទះ​វីឡា ឬ​ផ្ទះ​ដែលមាន​ទំហំ​ទូលាយ ដោយ សារ​គេ​ជឿថា​វា អាចធ្វើ​ឲ្យ​ការរស់នៅ កាន់​តែមាន​សុភមង្គល​។ នេះ​ប្រហែលជា​ការពិត​មែនហើយ​។  ប៉ុន្តែ​វា​មិនមែន​មានន័យថា ផ្ទះ​ដែលមាន​បន្ទប់​តិច និង​មាន​ទំហំ​តូច មិនអាច​ផ្តល់​ក្តី​សុខ​ឲ្យ​ដល់​ជីវិត​នោះឡើយ​។​
 
​ការពិត​ផ្ទះ​តូច ឬ​ធំ វា​អាចធ្វើ​ឲ្យ​អ្នក​ដែលជា​ម្ចាស់ផ្ទះ ទទួលបាន​អារម្មណ៍​កក់ក្តៅ​ដូចគ្នា និង​អាច​រស់នៅ ក្នុង​ជីវិត​បែប​ទាន់សម័យ​ដូចគ្នា​។ ប៉ុន្តែ​ប្រហែលជា​ផ្ទះ​ទំហំ​តូច មាន​កន្លែង​តូចចង្អៀត​បន្តិច ដូច្នេះហើយ​ម្ចាស់ផ្ទះ​ត្រូវតែមាន​ភាព​ឆ្លាត​វៃ ក្នុងការ​រៀបចំផ្ទះ​តូច ឲ្យ​ទៅជា​លំនៅដ្ឋាន​ល្អ​បំផុត​។​
 
​ខាងក្រោម​ជា​ចំណុច​ខ្លះៗ ដែល​អាច​ផ្លាស់ប្តូរ​ការគិត​បែប​អវិជ្ជមាន​ចំពោះ​ផ្ទះ​ដែលមាន​ទំហំ​តូច​៖
 
​ទីតាំង​
 
​ទីតាំង​ជា​កត្តា​សំខាន់បំផុត សម្រាប់​អចលនទ្រព្យ​។ ទីតាំង​កាន់តែ​ល្អ យូ​នី​ត​កាន់តែ​ថ្លៃ​។ ដូច្នេះ​យូ​នី​ត លំនៅដ្ឋាន​តូចៗ​ល្មម​បែប​ខុន​ដូ អា​ផា​មេន ផ្ទះល្វែង​ជាន់​លើ ជា​ជម្រើស​អ្នកមាន​ប្រាក់​មានកំណត់​។ បើទោះបី​ផ្ទះ​របស់​អ្នក មាន​ទំហំ​តូច​ពិតមែន តែ​អ្នកទទួលបាន​ចំណេញ​ដ៏​ច្រើន ពី​សក្តានុពល និង​សេវាកម្ម​ដែលមាន​ស្រាប់ នៃ​តំបន់​លំនៅដ្ឋាន​របស់​អ្នក​។ ហើយ​ទាំងនេះ ប្រហែលជា​អ្វីដែល​អ្នក​កំពុងតែ​ត្រូវការ​ចាំបាច់​។​
 

 
​ឧទាហរណ៍ អ្នកមាន​ផ្ទះ ដែលមាន​បន្ទប់​គេង​មួយ នៅក្នុង​សង្កាត់​បឹង​កេង​កេង​១ ឬ​ដូនពេញ អ្នកនឹង​ទទួលបាន​សេវាកម្ម​គ្រប់បែប​យ៉ាងដូច​ជា សាលារៀន មន្ទីរពេទ្យ ហាង​ទំនិញ ហាង​កាហ្វេ ភោជនីយដ្ឋាន ស្ថាប័នរដ្ឋ និង​សេវាកម្ម​សំខាន់ៗ ជាច្រើន​ទៀត​។ ពិតណាស់​អ្នកត្រូវការ​សេវាកម្ម​ទាំងនេះ​។​
 
​ប្លង់​បន្ទប់​ស្អាត​
 
​ទំហំ​បន្ទប់​តូច មិនមែន​តែងតែ​ជា​បញ្ហា​នោះទេ​។ ប្រសិនបើ​វា​មាន​ប្លង់ ដែលមាន​រៀបចំ​ដោយ​អ្នកជំនាញ ដែល​បាន​បែងចែក​ច្បាស់លាស់ នូវ​កន្លែង​មុខងារ​សំខាន់ៗ ដូចជា​ផ្ទះបាយ កន្លែង​ញ៉ាំ​អាហារ បន្ទប់ទឹក បន្ទ​ប​គេង និង​រានហាល​ជាដើម​។ ការរៀបចំ​ប្លង់​បាន​ត្រឹមត្រូវ អ្នកនឹង​មិនមាន​អារម្មណ៍​ថា ផ្ទះ​របស់​អ្នកមាន​ទំហំ​តូច​នោះទេ​។ ជាក់ស្តែង អ្នក​អាច​រកបាន​ផ្ទះ ឬ​ខុន​ដូ​ប្រភេទ​ជាមួយ​គម្រោង The View គម្រោង ឡា​វី​ស្តារ និង​គម្រោង CPEC Roman garden ជាដើម​។​
 

 
​សម្រាប់​បុរី​វិញ នៅពេល​បច្ចុប្បន្ន ផ្ទះ​បែបនេះ​ត្រូវបាន​អភិឌ្ឍន៍​សាងសង់​ចាប់ពី ៤ ម៉ែត្រ គុណ ៨ ម៉ែត្រ​ឡើងទៅ​។ វា​តូច​ពិតមែន ប៉ុន្តែ​ប្លង​ផ្ទះ​ស្អាត​គួរសម​។​
 
​ចេះ​រៀបចំ និង​ដេ​គ័​រ​បន្ថែម

​​បើ​អ្នករៀបចំ អ្នកនឹង​ទទួលបាន​បន្ទប់​ស្អាត​។ ការរៀបចំ សំដៅ​ដល់​ការតុបតែង​លម្អ ឲ្យ​បន្ទប់​នីមួយៗ​មាន​ភាព​ទាក់ទាញ​ជានិច្ច​។ ពោលគឺ​ការ​បោសសម្អាត​បន្ទប់​នីមួយៗ​ឲ្យ​ស្អាត ការតុបតែង​ទ្វារ និង​ផ្លូវ​ចូល ការ​លាប​ពណ៌​បន្ថែម ការដាក់​កម្រាលព្រំ​នៅមុខ​ទ្វារផ្ទះ មាន​ផើងផ្កា ឬ​ដាំ​កូន​រុក្ខជាតិ ឱ្យមាន​សណ្តាប់ធ្នាប់ និង​ស្រស់ស្អាត​។ ក្រៅពីនេះ វា​ក៏​ទាមទា​ឲ្យ​ចេះ​រៀបចំ​ប្រភពទឹក ឬ​សួន ដោយ​រៀបចំ​ឱ្យមាន​របៀប​។ នៅក្នុង​បន្ទប់ គួរប្រើ​កញ្ចក់ ដើម្បី​ឲ្យ​បន្ទប់​មើលទៅ​ទូលាយ​។​
 
​អ្នកនឹង​កាន់តែ​ពេញចិត្ត បើសិន​បើ​ក្នុងផ្ទះ​របស់​អ្នក មាន​ការិយាល័យ​សម្រាប់​ធ្វើ​ការងារ ឬ​អាន​សៀវភៅ​៕
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com