ស្ត្រេសអាចមានឥទ្ធិពលខ្លាំងក្លាទៅលើសុខភាពមនុស្សយើងនៅពេលធំឡើងចាប់ពីបំផ្លាញគុណភាពនៃការគេង រហូតដល់ប្រឈមកាន់តែខ្ពស់នឹងបញ្ហាបេះដូង។ហើយដោយសារតែស្ត្រេសមិនបង្កជាផលរំខានអ្វីច្រើនដូច្នេះយើងនឹងដឹងថាមានបញ្ហានៅពេលដែលអ្វីៗធ្ងន់ធ្ងររួចទៅហើយ។
យ៉ាងណាមិញស្ត្រេសមានពីរប្រភេទគឺ
· ស្ត្រេសល្អ៖វាអាចជាអារម្មណ៍នៅពេលដែលអ្នកចូលរួមក្នុងកម្មវិធីណាមួយដូចជា រៀបអាពាហ៍ពិពាហ៍ឬការប្រលងដែលធំដុំ។រឿងនេះច្រើនតែជាស្ត្រេសធម្មតាដែលនឹងបាត់ទៅវិញក្រោយពីហេតុការណ៍ទាំងនេះចប់ហើយ។
· ស្ត្រេសអាក្រក់៖ ជាស្ត្រេសមួយប្រភេទដែលមិនបាត់ទៅវិញហើយអាចនាំឲ្យមានជំងឺជាច្រើនដូចជា ថប់អារម្មណ៍ បាក់ទឹកចិត្ត និងគេងមិនលក់ជាដើម។
ស្ត្រេសបែបបំពុលគឺជាស្ត្រេសមួយប្រភេទទៀតដែលមិនបាត់ទៅវិញទេ ហើយក៏មានឥទ្ធិពលអាក្រក់ចំពោះរាងកាយនិងចិត្តគំនិតដែរ។ ឧទាហរណ៍ដ៏ល្អដែលងាយយល់សម្រាប់ឪពុកម្តាយនោះគឺថា ពួកគេព្យាយាមគម្រាមគំហែងកូនរបស់ខ្លួនដោយការប្រើវិធីពិន័យនៅពេលពួកគេរៀនមិនបានពូកែជាងការបង្រៀនកូនឲ្យចេះវិធីរៀនសូត្រ។នៅពេលកូនមិនអាចធ្វើដូចអ្វីដែលឪពុកម្តាយរំពឹងទុកនោះ សម្ពាធកាន់តែច្រើននិងស្ត្រេសកាន់តែច្រើនកើតឡើងលើពួកគេ ហើយក៏ធ្វើឲ្យពួកគេកាន់តែគួរឲ្យអាណិតដែរ។ជាអកុសល វាមានរឿងច្រើនជាងស្ត្រេសបំពុលទៅទៀតក្នុងការធ្វើឲ្យកូនមានអារម្មណ៍ថាគួរឲ្យអាណិត។
វាពិតជាប៉ះពាល់ដល់សុខភាពទូទៅរបស់ពួកគេបានតាមរយៈលក្ខណៈដូចខាងក្រោមនេះ៖
ប្រឈមខ្លាំងនឹងការញៀនថ្នាំ
កុមារដែលច្រើនតែស្ត្រេសជាញឹកញាប់ទំនងជាត្រូវការប្រើសារធាតុអ្វីមួយដើម្បីចៀសផុតពីអារម្មណ៍ស្ត្រេសនិងឈឺចាប់របស់ពួកគេ។ដូច្នេះការដែលទទួលបានថ្នាំញៀនខ្លះអាចនឹងបំបាត់អារម្មណ៍នេះបានមួយគ្រាដែរ។
ងាយនឹងមានបញ្ហាផ្លូវចិត្ត
អ្នកដែលមានគ្រួសារកើតជំងឺស្ត្រេសរាំរ៉ៃក្នុងពេលជាកុមារភាពទំនងជាងាយនឹងបាក់ទឹកចិត្តនៅពេលពួកគេធំឡើងជាងក្មេងដែលមានជីវិតជាកុមារភាពរីករាយ។រឿងនេះប៉ះពាល់ដល់ការព្យាបាលផងដែរ ដោយមាន ៤៣ភាគរយមិនឆ្លើយតបនឹងការព្យាបាលទេ។ថ្វីបើមិនមានករណីបាក់ទឹកចិត្តទាំងអស់បង្កឡើងដោយស្ត្រេសបំពុលក៏ដោយតែវានៅតែជាដើមហេតុនាំឲ្យប្រឈមមុខដែរ។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
បើសិនជាកូនអ្នកមានអារម្មណ៍ស្ត្រេសរយៈពេលខ្លីវានឹងមិនប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំឡើយ ប៉ុន្តែបើសិនជាស្ត្រេសនេះកើតឡើងរ៉ាំរ៉ៃសារធាតុគីមីដូចជា Adrenalineនិង Cortisol ក្នុងខ្លួននឹងកើនឡើងជាប់ដែលនាំឲ្យប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការទប់ស្កាត់ការបង្ករោគបាន។កាលណាប្រព័ន្ធភាពស៊ាំធ្វើការមិនបានល្អ ពួកគេពិតជាប្រឈមនឹងជំងឺជាច្រើនបាន។
ងាយនឹងមានការឈឺចាប់រ៉ាំរ៉ៃនិងឈឺក្បាលបែបប្រកាំង
ស្ត្រេសបំពុលអាចជាដើមហេតុនាំឲ្យមនុស្សយើងឆាប់ឈឺក្បាលបែបប្រកាំង។កុមារដែលធ្លាប់មានបញ្ហាផ្លូវអារម្មណ៍ និងកាយទំនងជាឆាប់មានការឈឺចាប់ខ្លាំងពីការឈឺចាប់រ៉ាំរ៉ៃដូចជា ប្រកាំង រលាកសន្លាក់រលាកពោះវៀន និងអស់កម្លាំងរ៉ាំរ៉ៃមិនខាន។
ឆ្លើយតបនឹងភាពស្ត្រេសកាន់តែខ្លាំងនៅពេលធំឡើយ
ការសិក្សាបានបង្ហាញថានៅពេលមនុស្សធំមិនលែងប៉ះពាល់នឹងមជ្ឈដ្ឋានដែលបង្កភាពស្ត្រេសទៀតក៏ដោយក៏ពួកគេងាយនឹងឆ្លើយតបនឹងស្ត្រេសកាន់តែខ្លាំងដែរចំពោះស្ថានភាពប្រចាំថ្ងៃដូចជាការស្ទះចរាចរណ៍ជាដើម។ រឿងនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួននិងនាំឲ្យមានបញ្ហាផ្លូវកាយ និងចិត្តដែរបើសិនជាមិនបានព្យាបាលលឿនទេនោះ៕
ត្រួតពិនិត្យដោយ www.health.com.kh