អត្ថបទពាណិជ្ជកម្ម
Grab និង Splyt សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល លើ​ការ​ជិះ​យានជំនិះ​ទូទាំង​ពិភពលោក​
26, Jun 2019 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​សិង្ហ​បុរី និង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩៖ Grab (​ហ្គ្រេ​ប​) ដែលជា​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​ឈានមុខ​គេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា Splyt ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ និង​ជាទី​ផ្សារលើ​កម្មវិធី​ទូរ​សព្ទ​ទូទាំង​សកល​នោះ បានប្រកាស​ពី​ការរួម​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​មួយ ដើម្បី​ជួយ​ឲ្យ​អ្នកធ្វើដំណើរ កាន់​តែមាន​ងាយស្រួល ក្នុង​ប្រើប្រាស់​សេវា​ជិះ​យានជំនិះ នៅ​កន្លែង​ណា​ក៏បាន​ទូទាំង​ពិភពលោក​។​
 
​ខណៈដែល​វិស័យ​កក់​ការធ្វើដំណើរ​តាម​ទូរស័ព្ទ បាន​បោះជំហាន​ឆ្ពោះទៅមុខ​កាន់តែ​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ប៉ុន្តែ​វា​នៅតែមាន​ភាពរអាក់រអួល​ខ្លាំង ផ្នែក​សេវា​សម្រាប់​អ្នកធ្វើដំណើរ​ជាស​កល​។ ភ្ញៀវទេសចរ​អន្តរជាតិ​ជារឿយៗ ត្រូវតែ​ទាញយក​កម្មវិធី​ដំ​ឡើងលើ​ទូរស័ព្ទ​នៅតាម​តំបន់ ឬក៏​ពឹង​ផ្អែកទៅលើ​កន្លែង​កក់​តា​ក់​ស៊ី​បែប​ប្រពៃណី​។ Grab និង Splyt មាន​ទស្សនវិស័យ​ដ៏​សាមញ្ញ​ដូចគ្នា​មួយ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​គ្រប់គ្នា ក្នុង​ការហៅ​យានជំនិះ​ជិះ នៅពេលដែល​ពួកគេ​ត្រូវការ តាមរយៈ​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​របស់​ពួកគេ មិន​ថា​ពួកគេ​នៅ​កន្លែង​ណាក៏ដោយ​។ 
Grab និង Splyt ផ្តល់​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​អន្តរជាតិ​រួចជាស្រេច ក្នុងការ​កក់​យានជំនិះ​របស់ Grab ទូទាំង ៣៣៦​ទីក្រុង ក្នុងប្រទេស​ចំនួន​៨ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ ដែល​ពួកគេ​ចូលចិត្ត​ជាងគេ​។ អតិថិជន​របស់ Ctrip និង AliPay ដែល​មក​ទស្សនា​នៅ​អាស៊ីអាគ្នេយ៍ អាច​កក់​យានជំនិះ​រប​ស់ Grab បាន តាមរយៈ​កម្មវិធី​ផ្ទាល់ខ្លួន ដែល​ដំ​ឡើងលើ​ទូរស័ព្ទ​របស់​ពួកគេ ខណៈដែល​នេះ​គឺជា​ដំណោះស្រាយ​មួយ ដែល​ត្រូវបាន​ជ្រោមជ្រែង និង​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន Splyt​។ 
 
Splyt ក៏​កំពុងតែធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន Booking Holdings ផងដែរ ដើម្បី​ច្របាច់​បញ្ចូល​ការ​កក់​យានជំនិះ ចូលក្នុង​ផ្លាត​ហ្វ​មរ​បស់​ភ្នាក់ងារ​ធ្វើដំណើរ​អន​ឡាញ​ហៅ​កាត់​ថា OTA របស់​ពួកគេ​។ អតិថិជន​របស់ គេហទំព័រ Booking.com នឹង​អាច​កក់​យានជំនិះ​របស់ Grab តាមរយៈ​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​របស់ Booking.com នៅត្រឹម​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
​តំបន់​អាស៊ីអាគ្នេយ៍ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​១៣០​លាន​នាក់ ក្នុង​មួយឆ្នាំ ខណៈដែល​ចំនួន នេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​កើនឡើង​រហូតដល់ ១៥៥​លាន​នាក់ នៅត្រឹម​ឆ្នាំ​២០២២​។ ស្រប​ពេលដែល ក្រុមហ៊ុន Splyt បន្ត​នាំយក​ដៃគូ​សហការ​កាន់​តែ​ច្រើន ដើម្បី​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​ជា​ដៃគូ​នោះ ក្នុង​ការច្របាច់បញ្ចូល​កម្មវិធី​លើ​ទូរ​សព្ទ ចូលក្នុង​ផ្លាត​ហ្វ​ម​ផ្សេងៗ​ដោយផ្ទាល់ អ្នកដំណើរ​កាន់តែច្រើន នឹង​កាន់​តែមាន​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​របស់ Grab ដោយ​មិនចាំបាច់ ត្រូវតែ​ទាញយក​កម្មវិធី​ដំ​ឡើងលើ​ទូរស័ព្ទ​មួយ​ផ្សេង​ទៀតឡើយ​។ 
 
​លោក Philipp Mintchin នាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន Splyt បាន​ឲ្យ​ដឹងថា​៖«​ក្នុងនាម​ជាទី​ផ្សារលើ​ទូរស័ព្ទ ចល័ត​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក យើង​នឹង​នាំយក​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ផ្លាត​ហ្វ​ម​ល្បីៗ​ជាច្រើន ច្របាច់​បញ្ចូល​ជាមួយគ្នា ដើម្បី​ផ្តល់​ឲ្យ​អតិថិជន នូវ​សេវា​ដឹក​ជូន​ប្រកបដោយ​គុណភាព និង​កម្រិត​ពិភពលោក ប្រមាណ​ជាង​១,០០០​ទីក្រុង​។ ភាពជា​ដៃគូ​របស់​យើង​ជាមួយ Grab កើតឡើង​ដោយសារតែ​ការ​មាន​ទស្សនវិស័យ​រួមគ្នា​មួយ ទៅលើ​ការផ្តល់សេវា​ចល័ត​ដ៏​ល្អឥតខ្ចោះ ដើម្បី​បំពេញ​សេចក្តីត្រូវការ និង​តម្រូវការ​របស់​អ្នកដំណើរ​ជាស​កល​។ យើង​ពិតជា​រំភើប​ណាស់ ក្នុងការ​ធ្វើការ​ជាមួយ Grab ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ជិះ​យានជំនិះ​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បន្ថែម​ទៅលើ​ដំណោះស្រាយ​ដឹកជញ្ជូន​ជាច្រើន​ផ្សេងៗ​គ្នា​របស់​ក្រុម​នេះ និង​ពង្រីក​ការ​គ្របដណ្តប់​ទៅកាន់​ទីផ្សារ​សកល ដែល​យើង​កំពុងតែ​រីកចម្រើន​»​។ 
 
Grab និង Splyt ក៏​នឹង​ធ្វើការ​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​សេវា Grab មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជម្រើស​ផ្សេងៗ នៃ​សេវា​ហៅ​យានជំនិះ​ជិះ នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ផងដែរ​។ ដោយមាន​គោលដៅ​លើ​ការបំពេញ​ការសហការ​របស់ខ្លួន នៅ​ឆ្នាំក្រោយ ភាពជា​ដៃគូ​ដំណាក់កាល​ទី​២​នេះ នឹង​បញ្ចូល​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ​លើ​កម្មវិធី​ចល័ត​របស់ Splyt និង Grab ចូលទៅក្នុង​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​របស់ Grab​។ អ្នក​ប្រើ ប្រាស់ Grab ដែល​ធ្វើដំណើរ​ចេញពី​តំបន់​អាស៊ីអាគ្នេយ៍ អាច​បន្ត​កក់​យានជំនិះ តាមរយៈ​កម្មវិធី​រប​ស់ Grab និង​ប្រើប្រាស់​បាន​ទាំងស្រុង ក្រោម​ជំនួយ​ពី​ក្រុមហ៊ុន​ជា​ដៃគូ​របស់ Splyt​។ អ្នកធ្វើដំណើរ​អាច​ប្រើប្រាស់​កម្មវិធី​របស់ខ្លួន ជា​ភាសា​កំណើត​បាន ហើយក៏​អាច​ទូទាត់​ប្រាក់​ជា​រូបិយ​បណ្ណ​ជាតិ​របស់ខ្លួន​បាន​ផងដែរ​។ Grab ក៏មាន​គម្រោង​បន្ថែម​មុខងារ​ពិសេសៗ​ផ្សេងៗ ក្នុង​កម្មវិធី​របស់ខ្លួន​ផងដែរ ដូចជា​មុខងារ​ប្រាប់​ព័ត៌មាន​នៃ​ការធ្វើដំណើរ ការបង្ហាញ​ពី​ភោជនីយដ្ឋាន​ផ្សេងៗ និង​ការណែនាំ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន ដើម្បី​ផ្តល់នូវ​បទពិសោធ​នៃ​ការធ្វើដំណើរ​កាន់តែ​ទូលំទូលាយ ទៅកាន់​អ្នកប្រើប្រាស់​របស់ខ្លួន​។ 
 
​លោក Mark Porter ប្រធាន​នាយក​បច្ចេកវិទ្យា​សម្រាប់​ការដឹកជញ្ជូន​ក្នុង​ក្រុមហ៊ុន Grab បាន​ឲ្យ​ដឹងថា​៖«​ភាពជា​ដៃគូ​នេះ នឹង​បើក​ពិភព​នៃ​ជម្រើស​ជាច្រើន សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ការកើនឡើង​នូវ​ការធ្វើដំណើរ​ឥតឈប់ឈរ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគាត់ កាន់​តែមាន​ភាពងាយស្រួល​ទូទាំង​ពិភពលោក តាមរយៈ​កម្មវិធី​មួយ​ដែល​ពួកគេ​ស្គាល់ និង​ជឿទុកចិត្ត​រួចជាស្រេច​។ ស្របពេល​ជាមួយគ្នានេះ យើង​ពិតជា​រំភើប​ណាស់ ក្នុង​ការជួយ​ឲ្យ​អ្នកធ្វើដំណើរ​អន្តរជាតិ​កាន់តែច្រើន​បន្ថែមទៀត អាច​រកឃើញ​ពី​ភាពស្រស់ស្អាត និង​ភាព​ផ្សេង គ្នា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ជម្រើស នៃ​ការដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព មិន​ថា​ស្ថិតក្នុង​រថយន្ត​តាក់ស៊ី រថយន្ត​ឯកជន ឬ​សូម្បីតែ​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញនិយម​ក្នុងស្រុក ដូចជា​រ៉ឺម៉ក​កង់​បី (TukTuk) និង​ម៉ូតូ​ក៏ដោយ​។ ក្រុមហ៊ុន Splyt មាន​ទស្សនវិស័យ​តែមួយ គឺ​ចង់​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ក្លាយជា​បទពិសោធន៍ ដែល​ត្រូវបាន​ភ្ជាប់​គ្នា​ជា​លក្ខណៈ​សកល​យ៉ាងពិត​ប្រាកដ ហើយ​យើង​ពិតជា​ចង់​ធ្វើការ​ជាមួយនឹង​ពួកគេ ដើម្បី​ជួយ​ឲ្យ​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ពី​កន្លែង​ទៅ​កន្លែង​មួយ និង​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក​»​។ 
 
​ក្នុងនាម​ជា​ផ្នែក​មួយ នៃ​ទុន​មូលនិធិ​ស៊េរី A ចំនួន​៨​លាន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុន Splyt, Grab ក៏បាន​ធ្វើការ​វិនិយោគ​ទៅលើ Splyt ផងដែរ​។ ការវិនិយោគ​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ជំរុញ​ដល់​ការពង្រីក​ខ្លួន​របស់ Splyt ឲ្យ​កាន់តែ​លឿន​ចូលក្នុង​ទីផ្សារ​ថ្មី​នានា ធ្វើ​ឲ្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​កាន់តែ​ល្អប្រសើរ និង​ពង្រឹង​បណ្តាញ​នៃ​តម្រូវការ​ដ៏​ទូលំទូលាយ​របស់ខ្លួន ក៏ដូចជា​ផ្គត់ផ្គង់​ក្រុមហ៊ុន​ជា​ដៃគូ ទៅលើ​ការដឹកជញ្ជូន​ផ្លូវគោក​។ ទុនវិនិយោគ​ក្នុងដំណាក់កាល​នេះ ត្រូវបាន​ចាត់ទុកថា​ជា​មូលនិធិ​ស៊េរី A ដ៏​ច្រើន បំផុត ក្នុង​ផ្លាត​ហ្វ​ម​ទាក់ទង​នឹង​ការដឹកជញ្ជូន ដែល​នឹងធ្វើ​ឲ្យ​ទុនវិនិយោគ​សរុប ដែល​រកបាន​ដោយ​ក្រុមហ៊ុន Splyt កើនឡើង​ច្រើនជាង ១៤​លាន​ដុល្លារ​អាមេរិក​។ លោក Mark Porter ក៏​ចូល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា នាយក​របស់​ក្រុមហ៊ុន Splyt ផងដែរ​។ លោក​នឹង​ចែករំលែក​ភាពជា​អ្នកដឹកនាំ​របស់លោក​ក្នុងការ​ផ្លាស់ប្តូរ ប្រព័ន្ធ​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Grab ទៅកាន់​ក្រុមការងារ​ដែល​ប្រជុំ​ដោយ​មនុស្ស​ខ្លាំងៗ ចំនួន​៥០​នាក់​របស់​ក្រុមហ៊ុន Splyt​។ 
 
​លោក Mintchin បាន​បន្ថែមទៀតថា​៖«​យើង​ចាត់​ទក​ការវិនិយោគ​ពី​ក្រុមហ៊ុន Grab នេះ ជា​ជំហាន​បន្ទាប់​ក្នុងការ​អភិវឌ្ឍ និង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​។ ក្នុងនាម​ជាទី​ផ្សារ​ចល័ត​ឈានមុខ​គេ​ជា​សកល​មួយ ក្រុមហ៊ុន Splyt នឹង​បន្ត​រក្សា​អព្យាក្រឹតភាព និង​ភាពរហ័សរហួន​របស់​ខ្លួន ស្របពេល​ដែល​យើង​ក៏​ប្រើប្រាស់​ឥទ្ធិពល​ក្នុង​តំបន​របស់ Grab ដើម្បី​ជួយ​ពង្រឹង​ដល់​សមត្ថភាព​របស់​យើង​ផងដែរ​។ ទុនវិនិយោគ​នេះ នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​២​ចូល​កាន់តែ​ជ្រៅ​ក្នុង​ដំណើរ​របស់​យើង ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង មាន​សម្រាប់​អ្នកធ្វើដំណើរ​»​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់ Splyt: https://splyt.com/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com