អត្ថបទពាណិជ្ជកម្ម
បែកធ្លាយកាមេរ៉ាបង្កប់ក្នុងអេក្រង់របស់ OPPO ក្នុងព្រឹត្តិការណ៍ MWC សៀងហៃ
× កាន់តែប្លែក និងអស្ចារ្យទៀតហើយ ដោយ OPPO កំពុងតែឈានទៅរកការបំបែកកំណត់ត្រាថ្មីរបស់ខ្លួនមួយផ្នែកទៀត ជាមូយនឹងការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី និងទំនើប នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។ លើកនេះមិនដឹងថាបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងត្រូវបំពាក់នៅលើម៉ូឌែលអ្វីនោះទេ?គ្រាន់តែដឹងថា វាជាបច្ចេកវិទ្យាដែលមានបំពាក់កាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់ទូរស័ព្ទ ដែលគ្មានឆក គ្មានហូតចេញ និងគ្មានផុស ដូចម៉ូឌែលមុនៗឡើយ។
តាមរយៈវីដេអូ Teaser មួយនេះ យើងឃើញថា OPPO ហាក់ដូចជាចង់បង្ហាញពីភាពវិវឌ្ឍន៍ នៃការរចនាកាមេរ៉ារបស់ពួកគេដែលល្អឥតខ្ចោះ ចង់ដឹងថាយ៉ាងណាខ្លះសូមមើល វីដេអូទាំងអស់គ្នា៖
ដូចលោកអ្នកធ្លាប់បានដឹងដែរហើយថា កាលពីឆ្នាំមុន OPPO បានបង្ហាញពីបច្ចេកវិទ្យា កាម៉េរា ហូតចេញពីតួខ្លួនជាលើកដំបូង នៅលើ OPPO Find X រួចមកហើយ ដែលទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមាត់ យ៉ាងច្រើនលើសលប់ មិនគួរឲ្យជឿ។ ដោយឡែកនៅឆ្នាំនេះវិញ បច្ចេកវិទ្យាកាម៉េរាផុសចេញដូចព្រុយត្រីឆ្លាម បែបបញ្ឆិតនេះ បានស្ថិតនៅលើកំពូលស្មាតហ្វូន OPPO Reno Series តែម្តង ដោយម៉ូឌែល OPPO Reno 10X Zoom មានបច្ចេកវិទ្យា 60X Digital Zoom បានកាន់តែឆ្ងាយ កាន់តែច្បាស់។
ជាក់ស្តែងនៅថ្ងៃនេះ វាកាន់តែធ្វើឲ្យអ្នកគាំទ្រឆ្ងល់ទៀតហើយ ប្រសិនបើមានកាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់មែននោះ។ មានតែសំណួរសួរថា How? That’s true? That’s amazing!! ។ ចម្លើយទាំងអស់ នឹងត្រូវលាតត្រដាងហើយនៅថ្ងៃស្អែកនេះ ចង់ដឹងថា OPPO ធ្វើបានពិតមែនទេ? បើចង់ជ្រាបច្បាស់ថា វាជាព័ត៌មានពិត ឬបែកធ្លាយ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ ព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ដល់២៩ ក្នុងខែមិថុនានេះហើយ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com