រាជធានីភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ស្រាបៀអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ចំនួន ៤៦ នាក់ ពីកម្មវិធី «ឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ»។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀអាន់ឆ័រ ក្រុមការងារស្រាបៀអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធី«ឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ» ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក ហង់ សង្ហា មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖«ខ្ញុំត្រូវរង្វាន់ធំ ពីព្រោះខ្ញុំទទួលទានស្រាបៀអាន់ឆ័រ រាល់ថ្ងៃសៅរ៍ អាទិត្យ។ ខ្ញុំទទួលទានស្រាបៀអាន់ឆ័រ ជាមួយបងប្អូន និងមិត្តភ័ក្តិ។ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែង ដែលដឹងថាត្រូវរង្វាន់ធំ ពីស្រាបៀអាន់ឆ័រ។ នេះជាលើកទីមួយ សម្រាប់ខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ។ កម្មវិធីប្រូម៉ួសិន របស់ស្រាបៀអាន់ឆ័រ គឺជាកម្មវិធីល្អ ផ្តល់រង្វាន់ពិតៗ។ ខ្ញុំសូមជូនពរស្រាបៀអាន់ឆ័រកាន់តែមានអតិថិជនច្រើនឡើង និងដំណើរការទៅមុខដោយរលូន»។
អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន ៤៦ នាក់បានទទួលរង្វាន់ ពីក្រុមការងារស្រាបៀអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១,០០០ (មួយពាន់ដុល្លារ និង១០,០០០ (មួយម៉ឺន)ដុល្លារ ពីស្រាបៀអាន់ឆ័រ។ ក្រុមហ៊ុន នឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រ ស្រាបៀអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាមៗ នៅតាមដេប៉ូចែកចាយស្រាបៀអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះ រង្វាន់។
សូមប្រញាប់ឡើង ជាវស្រាបៀអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)