ពីនេះ ពីនោះ
«​អគារ​» និង «​អាគារ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
27, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើតាម​វច​នា​នុ​ក្រុម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត «​អគារ​» និង «​អាគារ​» គឺ​មានន័យ​ខុសគ្នា​។ «​អគារ​» គឺ​សំដៅលើ មន្ទីរ​, ផ្ទះ​, រោង​។ ចំណែក «​អាគារ​»  ចង់​បញ្ជាក់​ពី អ្នក​ដែលមាន​ផ្ទះ ឬ​អ្នក​ដែលមាន​ប្រយោជន៍​ដោយ​ផ្ទះសំបែង​។


 
​ពាក្យ​ថា «​អគារ​» នៅក្នុង​វចនានុក្រម​ខ្មែរ មានន័យថា មន្ទីរ​, ផ្ទះ​,​រោង​។ អគារដ្ឋាន ឬ​អគារស្ថាន គឺ​ទី​ផ្ទះ​។ អគារសិក្សា មន្ទីរ​សម្រាប់​រៀនសូត្រ ដែល​ហៅ​ម្យ៉ាង​ទៀតថា ជា​សាលារៀន​។ 
 
​ដោយឡែក «​អាគារ​» ចង់​បញ្ជាក់​ពី អ្នក​ដែលមាន​ផ្ទះ ឬ​មាន​អ្នកគ្រប់គ្រង​ផ្ទះ​។ អាគារធម៌ ឬ​អាគារិយ មានន័យថា ធម៌​សម្រាប់​គ្រហស្ថ ដែលជា​ពាក្យផ្ទុយ​នឹង​ពាក្យ អនាគារធម៌ ឬ​អនាគារិយ​ធម៌​។ អាគារវិន័យ ឬ​អាគារិយ គឺជា​វិន័យ​សម្រាប់​គ្រហស្ថ ច្បាប់​គ្រហស្ថ ជា​ពាក្យផ្ទុយ​នឹង អនាគារវិន័យ ឬ​អនាគារិយវិន័យ​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com