ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អ្នក​គួរ​ដឹង​អំពី ការ​គេង​មមើ​និយាយ​
27, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​មមើ​និយាយ​គឺជា​រឿង​ដែល​កើតមាន​ញឹកញាប់​ណាស់​សម្រាប់​កុមារ​តូចៗ​។ តែ​វា​ក៏​អាច​កើតឡើង​ចំពោះ​មនុស្ស​ធំ​បានដែរ​។



យ៉ាងណាមិញ ទាក់ទង​នឹង​ការ​គេង​មមើ​នេះ មានរឿង​ច្រើន​ដែរ ដែល​អ្នក​គួរតែ​ស្វែងយល់​បន្ថែម​ដូចខាងក្រោម​នេះ​៖
 
​ទាក់ទង​នឹង​ជំងឺ​នៃ​ការ​គេង​
 
​និយាយ​ឲ្យ​ត្រង់​ទៅ​គឺថា ការ​មមើ​និយាយ​ពេល​គេង​លក់​គឺជា​ទម្រង់​នៃ​ជំងឺ​គេង​មួយ​ប្រភេទ ឬ​គេ​ហៅ​វា​ថា Somniloquy​។ ជំងឺ​នេះ​មិន​ត្រឹមតែ​កើតឡើង​តែ​លើ​កុមារ​ទេ តែ​ក៏​អាច​កើត​លើ​មនុស្ស​ធំ​ដែរ​។ ថ្វីបើ​វា​ជា​ជំងឺ​មែន តែ​វា​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។ 
 
​គ្មាន​នរណា​ដឹង​ទេ​ថា ហេតុអ្វី​វា​កើតឡើង ឬ​កើតឡើង​នៅពេលណា​ឡើយ​
 
​ថ្វីបើ​ការ​គេង​មមើ​និយាយ​គឺជា​រឿង​កើត​ឡើងជា​ញឹកញាប់ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ថា តើ​វា​កើតឡើង​នៅពេលណា​ឲ្យ​ពិតប្រាកដ​ឡើយ​។ ម្យ៉ាងវិញទៀត វា​ក៏​មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ហេតុផល​ដែល​វា​នឹង​កើតឡើង និង​មាន​អ្វី​កើតឡើង​ក្នុង​ខួរក្បាល​របស់​អ្នក​គេង​មមើ​ឡើយ​។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ដឹងថា ការ​គេង​មមើ​និយាយ​អាច​កើតឡើង​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការ​គេង​ទាំងអស់​។ 
 
​រាល់​ពាក្យ​ដែល​និយាយ​ចេញមក​អាចជា​ការធ្វើ​ចេញ​ជា​សម្លេង​ទៅវិញ​ទេ​
 
​សម្រាប់​មនុស្ស​ភាគច្រើន ដែល​ឮ​សម្លេង​អ្នក​គេង​មមើ​និយាយ​នោះ អាចនឹងទទួល​បា​នប​ទ​ពិសោធន៍​យ៉ាង​គួរ​ឲ្យ​ចង់​សើច​ទៅវិញ​ទេ​។ ព្រោះ​វា រាល់​សំឡេង​ដែល​ឮ​នោះ​អាច​នឹង​ត្រូវបាន​បង្កើត​ចេញ​ទេ រួមទាំង​ពាក្យសម្តី​ដែល​និយាយ​ចេញ​ដោយ​មិនដឹង​ខ្លួន​តែម្តង​។ ប៉ុន្តែ វា​ពិតជា​អាចទៅរួច សម្រាប់​អ្នក​គេង​មមើ​និយាយ ប្រើពាក្យ​ដែល​ច្បាស់ៗ និង​ប្រយោគ​ច្បាស់ៗ ហើយ​មានន័យ​គ្រប់គ្រាន់​ជាង​គេង​និយាយ​ពេល​ដឹងខ្លួន​ធម្មតា​ទៅទៀត​។ 
 
​មាន​កត្តា​ប្រឈមមុខ​ច្រើន​ដែរ ដែល​ធ្វើ​ឲ្យ​គេង​មមើ​និយាយ​
 
​មានរឿង​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​គេង​មមើ​និយាយ ហើយក៏​មិន​មានតែ​កូនក្មេង​ដែរ​។ កត្តា​ខ្លះ​មានដូចជា កំពុង​តែមាន​ជំងឺ កំពុងតែ​ក្តៅខ្លួន ញ៉ាំ​គ្រឿង​ស្រវឹង កំពុងតែ​ស្ត្រេ​ស និង​គេង​មិន​គ្រប់គ្រាន់​។ 
 
​ការព្យាបាល​មិន​ប្រាកដថា​ចាំបាច់​ឡើយ​
 
​ដោយសារតែ​ការ​គេង​មមើ​និយាយ​ជាទូទៅ​គ្មានអ្វី​គ្រោះថ្នាក់​នោះ វា​ពិតជា​មិនចាំបាច់​ត្រូវការ​ការព្យាបាល​ឡើយ​។ ក្រៅពីនេះ វា​ក៏​មិនត្រូវ​បានដឹងថា​ពេលណា​ដែល​ត្រូវ​ព្យាបាល​ដែរ​។ ប៉ុន្តែ​ក្នុង​ករណីខ្លះ វា​គួរតែ​អាច​គ្រប់គ្រង​បានជា​ពិសេស​បើសិនជា​វា​រំខាន​ដល់​ជីវិត​រស់នៅ ឬ​ត្រូវការ​គេង​ជាមួយ​គេ​។ ឧទាហរណ៍ ការប្រើប្រាស់​ម៉ាស៊ីន​បញ្ចេញ​សំឡេង ឬត​មកា​រញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​គេង​អាចជា​រឿង​ដែល​ត្រូវធ្វើ​ដែរ​។ បើសិនជា​បញ្ហា​នេះ​បង្កឡើង​ដោយ​ជំងឺ​ណាមួយ​ដែល​ធ្ងន់ធ្ងរ យក​ល្អ​គួរតែ​ព្យាបាល​វា​ឲ្យ​បាន​សិន​។ ការ​គេង​មមើ​និយាយ​ពេលខ្លះ​អាច​បង្កឡើង​ដោយ​ជំងឺ​បាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​ខុសធម្មតា​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com