ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី មូរ សុខហួរ៖ សមាជិកសភាអឺរ៉ុប៦រូបហើយ ដែលសម្រេចមកខ្មែរជាមួយលោក សម រង្ស៊ី
27, Jun 2019 , 1:00 pm        
រូបភាព
លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា  និង អ្នកស្រី មូរ សុខហួរ នៅមុខសភាសហភាពអឺរ៉ុប
លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និង អ្នកស្រី មូរ សុខហួរ នៅមុខសភាសហភាពអឺរ៉ុប
មកដល់ពេលនេះ មានសមាជិកសភានៃសហភាពអឺរ៉ុប៦រូបហើយ ដែលបញ្ជាក់ពីការរួមដំណើរជាមួយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំដទៃទៀតនៃអតីតគណបក្សប្រឆាំង ក្នុងការវិលត្រឡប់មកកម្ពុជា។ នេះសាររបស់អ្នកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សប្រឆាំង ដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។



អ្នកស្រី បង្ហោះសារនេះ ខណៈអ្នកស្រី និង លោក សម រង្ស៊ី កំពុងស្ថិតនៅសភាសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីជួបពិភាក្សាជាមួយមន្រ្តីសហភាពអឺរ៉ុបមួយចំនួនអំពីកម្ពុជា។ កន្លងមក អ្នកស្រី មូរ សុខហួរ ធ្លាប់ប្រកាសថា ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង នឹងធ្វើមាតុភូមិនិវត្ត នៅក្នុងអំឡុងខែសីហា ឬឈានចូលខែកញ្ញា ឆ្នាំ២០១៩។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសតបទៅវិញថា សមត្ថកិច្ច នឹងចាប់លោក សម រង្ស៊ី នៅពេលលោកមកដល់កម្ពុជា បើទោះបីជាមន្រ្តីបរទេស ឬមន្រ្តីអង្គការអន្តរជាតិណា អមដំណើរក៏ដោយ។ ប៉ុន្តែប្រមុខរដ្ឋាភិបាល បញ្ជាក់ថា នឹងមិនប៉ះពាល់មន្រ្តីបរទេសទាំងនោះទេ៕

Tag:
 សម រង្ស៊ី
  មូរ សុខហួរ
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com