អត្ថបទពាណិជ្ជកម្ម
នាយទាហានម្នាក់នៅក្រុងបាវិត ឈ្នះរង្វាន់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
× ភ្នំពេញ៖នៅក្នុងរដូវកាលថ្មី នៃការបង្កើនរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល រហូតដល់១០០រង្វាន់ បុរសម្នាក់ដែលបម្រើការងារជានាយទាហាន មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១០០លានរៀល។
បុរសដែលមានសំណាងខាងលើនេះ មានឈ្មោះ ស៊ុ ឌីណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោក ស៊ុ ឌីណា បានថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀល ដល់លំនៅដ្ឋាន ស្ថិតនៅទីតាំងខាងលើនេះថា៖«ស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីហត់នឿយ និងអស់កម្លាំងលោក តែងតែទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ»។
លោក ស៊ុ ឌីណា រៀបរាប់ទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទិញភេសជ្ជៈ ខារ៉ាបាវ ពីអ្នកលក់ដែលស្ថិតនៅជិតផ្ទះចំនួនមួយកំប៉ុង ដើម្បីទទួលទាន។ លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ លោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ស្រែកប្រាប់អ្នកលក់ និងមនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
លោកបានបន្តទៀតថា៖«ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានសារៈសំខាន់ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់។ ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀល ពី ភេសជ្ជៈ ខារ៉ាបាវ លោកនឹងយកមួយចំនួន ជួយដល់គ្រួសារដែលឪពុកកំពុងមានជំងឺ ហើយទុកមួយចំនួនទៀតសម្រាប់សង់ផ្ទះ និងបង្កើតអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ៖សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com