ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សកាន់អំណាច៖ កម្ពុជាមិនត្រូវឱនក្បាលចំពោះការគាបសង្កត់ឬការគំរាមណាឡើយ
28, Jun 2019 , 8:33 am        
រូបភាព
ប្រធានគណបក្សកាន់អំណាច ថ្លែងក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតបក្ស
ប្រធានគណបក្សកាន់អំណាច ថ្លែងក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតបក្ស
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសជាថ្មីថា កម្ពុជា មិនត្រូវឱនក្បាលចំពោះមុខការគាបសង្កាត់ឬការគំរាមកំហែងណាមួយពីសំណាក់បរទេសឡើយ។ ប្រធានគណបក្សកាន់អំណាច លើកឡើងថា កម្ពុជា ធ្លាប់រងរួចមកហើយ នូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុតពីសំណាក់ប្រទេសក្រៅ។



នៅចំពោះមុខសមាជិក-សមាជិកាប្រមាណ៣ម៉ឺននាក់ ក្នុងពិធីរម្លឹបខួប៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះថា «ការមិនឱនក្បាលរបស់យើង ជាកិត្តិយសជាតិរបស់យើង។ វាជាការប្រមាថដ៏ធ្ងន់ធ្ងរសម្រាប់ជាតិយើង ប្រសិនបើយើងយកអធិបតេយ្យជាតិយើងទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះណាមួយពីខាងក្រៅ»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជាថ្មីដែរ ថា កម្ពុជាមិនស្ថិតក្រោមការត្រួតត្រារបស់ប្រទេសណានោះទេ ហើយមិនផ្តល់ឱកាសឲ្យបរទេសណា មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ៕

Tag:
 CPP
© រក្សាសិទ្ធិដោយ thmeythmey.com