ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិតទៅ មាន​ទម្លាប់​អាន​សៀវភៅ មាន​ប្រយោជន៍​ដល់​ម្លឹ​ង​ផង​!!!
28, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដែលមាន​ទម្លាប់​អាន​សៀវភៅ​អាច​ក្លាយទៅជា​រឿង​ដ៏​ល្អឥតខ្ចោះ​មួយ​ចៀស​ជាង​ការកម្សាន្ត​ផ្សេងៗ​ទៀត​។ បើសិនជា​អ្នក​កំពុងតែ​រៀប​គម្រោង​ចង់​អាន​សៀវភៅ ឬ​ទៅ​ហាង​លក់​សៀវភៅ​ដើម្បី​ទិញ​សៀវភៅ​មក​អាន​នោះ អ្នក​គួរតែ​អាចនឹងទទួល​បាន​អត្ថប្រយោជន៍​ខាងក្រោម​នេះ​។​

 
​កាន់តែ​ឆ្លាត​
 
​ការសិក្សា​បានបង្ហាញ​ថា ក្មេង​ដែល​កាន់​សៀវភៅអាន​ច្រើន​តាំងពីក្មេង​មិន​ត្រឹមតែ​ទទួលបាន​ពិន្ទុ​ខ្ពស់​ចំពោះ​ការប្រឡង​ទេ តែ​ក៏​អាច​ទទួលបាន​ពិន្ទុ​ល្អ​ក្នុងការ​ធ្វើតេស្ត​លើ​ភាព​វ័យឆ្លាត​ដែរ​។ ដូច្នេះហើយ ការបើក​សៀវភៅអាន​តែងតែ​ជា​ឱកាស​ក្នុងការ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជានិច្ច​។ 

​បង្កើន​ថាមពល​ខួរក្បាល​
 
​អ្នក​អាច​គិតថា ខួរក្បាល​ប្រៀប​ដូចគ្នា​នឹង​សាច់ដុំ​អញ្ចឹង ព្រោះ​កាលណា​អ្នក​ប្រើ​វា​កាន់តែច្រើន វា​ក៏​កាន់តែ​រឹងមាំ និង​រីក​ធំ​ជាង​មុន​ដែរ​។ ហេតុ​ដូច្នេះហើយ ការអាន​សៀវភៅ​ច្រើន​អាចជួយ​បង្កើន​ថាមពល​ខួរក្បាល​បាន​ដូចគ្នា​។ វា​នឹង​ជួយ​ថែរក្សា​ការចងចាំ​កាន់តែ​ល្អ កាត់បន្ថយ​ការ​ខូច​មុខងារ​ខួរក្បាល​នៅពេល​ចាស់​។ 
 
​បន្ថយ​ការ​ប្រឈម​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​
 
​តើ​អ្នក​ចង់​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ​ទេ​? អញ្ចឹង​គួរតែ​ចាប់​សៀវភៅអាន​ចាប់ពី​ថ្ងៃនេះ​ទៅ​! មិន​ខ្វល់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ប្រភេទ​ណា​ទេ ការអាន​នឹង​ជួយ​ភ្ញោ​ច​ដល់​ខួរក្បាល​ឲ្យ​រស់​រវើក​ជានិច្ច​។ 
 
​មិន​ងាយ​កាត់សេចក្តី​ខុស​
 
​ការអាន​សៀវភៅ​ច្រើន​នឹង​ជួយ​បង្កើន​ចំណេះដឹង​នៅ​ជុំវិញខ្លួន ដូច្នេះ​អ្នក​ក៏​អាច​ចេះ​ប្រើ​គំនិត​គិត​ទៅលើ​ការពិចារណា​របស់​អ្នកដទៃ​បាន​កាន់តែច្រើន​ដែរ​។ មានន័យថា អ្នកនឹង​យល់ដឹង​កាន់តែ​ល្អ​ចំពោះ​អារម្មណ៍​របស់​អ្នកដទៃ ព្រមទាំង​ព្យាយាម​បង្កើត​ទំនាក់ទំនង​បាន​កាន់តែច្រើន​ជាមួយ​ពួកគេ​ទៀតផង​។ អ្នក​ប្រហែលជា​មិន​ធ្លាប់មាន​បទពិសោធន៍​ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​អ្នកដទៃ​ធ្លាប់​ឆ្លងកាត់​ទេ តែ​ការអាន​សៀវភៅ​អាច​ឲ្យ​អ្នក​ដឹងថា​ក្នុង​ចិត្ត​ពួកគេ​មាន​ទិដ្ឋភាព​ច្រើន​ប៉ុណ្ណា​។​
 
​ជួយ​បន្ធូរ​អារម្មណ៍​
 
​តើ​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​មែន​ទេ​? ការសិក្សា​មួយ​បាន​បង្ហាញថា ការអាន​សៀវភៅ​អាច​កាត់បន្ថយ​ស្ត្រេ​ស​រហូតដល់ ៦៨​ភាគរយ​។ ដូច្នេះ​កុំ​បារម្ភ​ថា​ការអាន​សៀវភៅ​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​លើស​ដើម​អី​។ មានន័យថា អ្នក​គួរតែ​ជ្រើសរើស​សៀវភៅ​ណា​ដែល​អ្នក​ពេញ​ចិត្តនឹង​អាន​ប្រចាំថ្ងៃ​ទៅបាន​ហើយ​។ 
 
​ជំរុញ​ដល់​ការ​គេង​កាន់តែ​លក់​ស្រួល​
 
​ការអាន​សៀវភៅ​ក៏​អាចជួយ​អ្នក​គេង​លក់បាន​កាន់តែ​ស្រួល​នៅ​ពេលយប់​បានដែរ​។ ការបើក​ទំព័រ​សៀវភៅ​មើល​មួយ​សន្លឹកៗ​អាច​នឹង​ក្លាយទៅជា​សញ្ញា​ដាស់​ដល់​ខួរក្បាល​ថា​ត្រូវ​ចូលទៅក្នុង​ដែនដី​សុ​បិ​ន្ត​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com