ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កង្វះ​ជាតិ​កាល់ស្យូម​ក្រៅពី​នាំ​ឲ្យ​ពុក​ឆ្អឹង មាន​ដឹងថា​មាន​អ្វី​ទៀត​ទេ​?
29, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ កាលស្យូម​ក៏​ជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​រឿង​ជាច្រើន​ទៀតផង​ដែរ​។ ជីវជាតិ​មួយ​នេះ​សំខាន់​សម្រាប់​សុខភាព​ក្រចក ធ្មេញ សាច់ដុំ និង​ប្រព័ន្ធ​ភាពស៊ាំ​។ ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​តាម​មាត់​មិនមែន​តែងតែមាន​សារៈសំខាន់​ដើម្បី​ប្រាកដថា​អ្នកទទួលបាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ជាប្រចាំ​ឡើយ​។ មាន​អាហារ​ច្រើនណាស់​ដែល​សម្បូរ​ជាតិ​កាលស្យូម​។



ប៉ុន្តែ​មុនពេល​អ្នកដឹង​អំពី​រឿងនេះ ខ្ញុំ​សូម​ណែនាំ​អំពី​ផលវិបាក ក៏ដូចជា​បញ្ហា​មួយចំនួន​ដែល​បណ្តាលមកពី​ការ​ញ៉ាំ​ជាតិ​កាល​ស្យូ​មិន​គ្រប់គ្រាន់​សិន​។​
 
​ជំងឺ​ពុក​ឆ្អឹង​
 
​ជំងឺ​នេះ​អាច​ប្រឈម​ខ្ពស់​នឹង​ការបាក់​ឆ្អឹង​ទោះបី​ជាការ​ដួល​ធម្មតាៗ​ក៏ដោយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យក​ល្អ​អ្នក​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម និង​ហាត់ប្រាណ​ជា​ទៀងទាត់​។ 

​ពុក​ធ្មេញ​
 
​អ្នក​ប្រហែលជា​មិនមាន​ទំនុកចិត្ត​ក្នុងការ​ញញឹម​ទៀត​ទេ​បើសិនជា​អ្នក​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ ព្រោះថា​វា​បញ្ចេញ​រោគសញ្ញា​តាមរយៈ​បញ្ហា​ពុក​ធ្មេញ​។ បើសិនជា​អ្នក​ចង់​រក្សា​ស្នាមញញឹម​ជាប់​នោះ ចូរ​ប្រាកដថា អ្នក​បានទទួល​ទាន​ជាតិ​កាលស្យូម​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​ហើយ​។ 

​ក្រចក​ទៅជា​ផុយ​
 
​ការបន្ថែម​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​រាល់ថ្ងៃ​មាន​សារៈសំខាន់​ណាស់​បើសិនជា​អ្នក​ចង់​បញ្ចប់​បញ្ហា​ប្រេះ ឬ​ពុកផុយ​ក្រចក ព្រោះ​ក្រចក​ក៏​ជា​សរីរាង្គ​ត្រូវការ​ជាតិ​កាលស្យូម​ដូច​ឆ្អឹង​ដែរ​។ 
 
​មិនអាច​គេង​លក់​ស្រួល​
 
​តើ​អ្នកជា​ទេ​ថា អ្នក​អាច​នឹងមាន​បញ្ហា​គេង​មិន​លក់​បើសិនជា​ញ៉ាំ​អាហារ​មាន​ជាតិ​កាល​ស្យូ​មិនបាន​គ្រប់គ្រាន់​។ 

​រមួលក្រពើ​
 
​រឿងនេះ​កើតឡើង​ជាពិសេស​បើសិនជា​អ្នក​ចូលចិត្ត​រត់​តិចៗ​ហាត់ប្រាណ ហែល​ទឹក ឬ​ជិះ​កង់​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​កង្វះ​ជាតិ​កាលស្យូម​អាចធ្វើ​ឲ្យ​សាច់ដុំ​ងាយ​នឹង​រមួល​ខ្លាំងណាស់​។ សាច់ដុំ​ក៏​អាច​នឹងមាន​អារម្មណ៍​ថា​នឿយហត់ និង​រមាស់​ដែរ​។ 
 
​អស់កម្លាំង​
 
​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​អស់កម្លាំង​គ្រប់ពេល​ដែរ​ទេ​? ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ឲ្យ​បាន​ច្រើន​បន្តិច​ហើយ​។ គេ​និយាយថា អ្នក​ដែល​កង្វះ​ជាតិ​កាលស្យូម​គឺ​ងាយ​នឹង​អស់កម្លាំង​ខ្លាំងណាស់​។ បើសិនជា​អ្នកជា​មនុស្ស​មមាញឹក​នឹង​ការងារ ចូរ​ព្យាយាម​ធ្វើយ៉ាងណា​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ឲ្យ​បាន​ច្រើន​បន្តិច​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com