កីឡាជាតិ
ជាតិ
Hun Sen Cup៖ ភ្នំពេញក្រោនស៊ីកំពង់ចាម ១០-០ ព្រះខ័នរាជស្វាយរៀងឈ្នះត្បូងឃ្មុំ ៤-០ ភ្នំពេញក្រោនស៊ីកំពង់ចាម ១០-០ ព្រះខ័នរាជស្វាយរៀងឈ្នះត្បូងឃ្មុំ ៤-០។ រូបថត CNCC
× ភ្នំពេញក្រោន បានទទួលជ័យជម្នះ ១០-០ លើក្រុមខេត្តកំពង់ចាម ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះ ត្បូងឃ្មុំ ៤-០ សម្រាប់ការប្រកួតជើងទីមួយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
នៅកីឡដ្ឋាន RSN កីឡាករខ្មែរបារាំង វ៉ា សុខថន រកបាន៥គ្រាប់ក្នុងជ័យជម្នះ ១០-០ លើក្រុមកំពង់ចាម។ ៥គ្រាប់ទៀត សម្រេចបានជាបន្តបន្ទាប់ដោយ ប្រាក់ ធីវ៉ា, ម៉ៅ ពិសិដ្ឋ, យ៉ើ សាហ្វី, សេត រ៉ូហ្សាក់ និងលឹម ពិសុទ្ធ។
រីឯនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះត្បូងឃ្មុំ ដែលជាជើងឯកថ្នាក់ខេត្តក្នុងលទ្ធផល ៤-០ ដែលសម្រេចបាននៅតង់ទីមួយទាំងអស់ ដោយ ហួយ ផល្លីន, ជា សំណាង, អ៊ឹម សុផានិត្យ និង នុប តុលា៕
© រក្សាសិទ្ធិដោយ thmeythmey.com