កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ប្រេ​ស៊ី​ល​ឡើងទៅ​វគ្គ​១/២ ក្រោយ​ឈ្នះ​ប៉ា​រ៉ា​ហ្គា​យ​ដោយ​ប៉េ​ណា​ល់​ទី
28, Jun 2019 , 11:09 am        
រូបភាព
ក្រុមកីឡាករប្រេស៊ីល​អបអរក្រោយឈ្នះប៉ារ៉ាហ្កាយ​ដោយ​ការ​ទាត់ប៉េណាល់ទី។ រូបថត AFP
ក្រុមកីឡាករប្រេស៊ីល​អបអរក្រោយឈ្នះប៉ារ៉ាហ្កាយ​ដោយ​ការ​ទាត់ប៉េណាល់ទី។ រូបថត AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​កក់​កៅអី​មុនគេ​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩ បន្ទាប់ពី​យកឈ្នះ​ប៉ា​រ៉ា​ហ្គា​យ​ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​។​


 
​នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង​ក្រុម​ភ្ញៀ​ប៉ា​រ៉ា​ហ្គា​យ​បានបញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី​ត្រឹម​សូន្យ​ស្មើ​។ សាំ​បា​ប្រេ​ស៊ី​ល​ដែលមាន​គ្នា​១១​នាក់ បាន​វាយ​សម្រុក​ទៅលើ​ប៉ា​រ៉ា​ហ្គា​យ​ដែលមាន​គ្នា​១០​នាក់ យ៉ាងខ្លាំង​ក្លា​តាំងពី​នាទី​៥៨​មក នៅក្រោយពេល​កីឡាករ Fabian Balbuena ទទួលបាន​កាត​ក្រហម​។​
 
​ក្រុម​ទាំង​ពីរបាន​ឈានដល់​ការទា​ត់បាល់​កាត់ក្តី​១១​ម៉ែត្រ ដោយ​ប្រេ​ស៊ី​ល​ជា​អ្នកទទួល​ជ័យជម្នះ​លើ​ប៉ា​រ៉ា​ហ្គា​យ​ក្នុង​ទ​ល្ធ​ផល ៤-៣​។ ដូច្នេះ​ម្ចាស់​ជើងឯក​ពានរង្វាន់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​៨​សម័យ ឡើងទៅ​ចាំ​នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​មុនគេ ដោយ​ត្រូវ​រង់ចាំ​ក្រុម​ចំនួន​៣​ទៀត ដែល​ត្រូវ​ប្រកួត​បន្តបន្ទាប់​៕

Tag:
 បាល់ទាត់​
  Copa America
  ប្រេ​ស៊ី​ល​
© រក្សាសិទ្ធិដោយ thmeythmey.com